ព័ត៌មានជាតិ
កម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្គត់ផ្គង់នាំចូលសារធាតុគីមីបម្រើដល់កម្មន្តសាលឧស្សាហកម្ម
មន្រ្តីនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញដល់សហគ្រាស PETRONAS Chemicals Marketing (Labuan) Sdn. Bhd. ឱ្យបន្ដសិក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតនាំចូលសារធាតុគីមីដែលបម្រើដល់កម្មន្តសាលឧស្សាហកម្ម ផ្គត់ផ្គង់នៅកម្ពុជា។

កាលពីល្ងាចថ្ងៃទី ១៦ មករា ឆ្នាំ ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហគ្រាស PETRONAS Chemicals Marketing (Labuan) Sdn. Bhd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PETRONAS Chemical Group (PCG) ក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ និងស្វែងយល់អំពីគម្រោងសន្ធានកម្មការផ្គត់ផ្គង់សារធាតុគីមីដែលបម្រើដល់កម្មន្តសាលឧស្សាហកម្ម នៅកម្ពុជា។
ថ្លែងក្នុងជំនួនេះ លោកបានអរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលមកកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើសកម្មភាពខាងលើ សំដៅប្រមូលព័ត៌មានឱ្យកាន់តែជាក់លាក់ និងគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តក្នុងការបណ្ដាក់ទុននៅកម្ពុជា។
ជាមួយគ្នានេះ លោក សួន សុផល ក៏បានណែនាំ និងជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូបន្ដសិក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតនាំចូល និងធានាបានថាសារធាតុគីមីទាំងនោះមានអនុលោមភាពជាមួយនឹងបទដ្ឋាន និងស្តង់ដារដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។
ជាការឆ្លើយតប គណៈប្រតិភូ និងជាតំណាងក្រុមហ៊ុន បានបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីការសិក្សាសមិទ្ធិលទ្ធភាពត្រូវបានបញ្ចប់ និងវាយតម្លៃគ្រប់ជ្រុងជ្រោយ គម្រោងនេះនឹងលេចត្រដែតឡើងនៅលើទីផ្សាររបស់កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


