Connect with us

ព័ត៌មានជាតិ

ត្រឹមរយៈពេល៣ថ្ងៃ ខេត្ត​កែប ទទួល​ភ្ញៀវទេសចរ ជិត​១០​ម៉ឺ​ន​នាក់​​

បានផុស

នៅ

តាម​របាយការណ៍​រប​ស់​រដ្ឋបាលខេត្ត​កែប បាន​បញ្ជាក់​ថា គិត​ចាប់ពី ថ្ងៃ​សែន​ចូលឆ្នាំ​ចិន ថ្ងៃទី​១២ រហូតដល់​រសៀល​ថ្ងៃអាទិត្យ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មក​ទស្សនា សម្រាក លម្ហែ កម្សាន្ត​នៅ​ខេត្ត​កែប ចំនួន ៩២.៨០៤​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៩២.៣៨៦​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤១៨​នាក់ និង​មាន​រថយន្ត​រាប់ពាន់​គ្រឿង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំនួន​ភ្ញៀវ​ដ៏​ច្រើន​នេះ បើ​ប្រៀបធៀប​ជាមួយនឹង​ការ​សរុប នៃ​ទីតាំង​កម្សាន្ត​ជាច្រើន​ក្នុង​តំបន់ ដែល​រដ្ឋ​បាល​ខេត្ត​មាន​បច្ចុប្បន្ន វា​ពិតជា​ច្រើ​ន​លើសលប់​ហួស​ពី​ការ​ស្មាន​។ ដូច្នេះ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ករណី​ប្រឈម​ណាមួយ​ទាក់ទិន​នឹង​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរខេត្ត​កែប បាន​ជំរុញ​ដល់​មន្ត្រី​គ្រប់​ជំនាញ​ក្នុង​ខេត្ត​ត្រួតពិនិត្យ​និង​ធ្វើការ​ផ្សព្វផ្សាយ​នូវ​វិធានការ ការពារ និង​ទប់ស្កាត់​ដ៏​ហ្មត់ចត់ ដើម្បី​កុំ​ឲ្យ​មាន​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្​នុង​សហគមន៍​នៃ​តំបន់​ទេសចរណ៍​នានា​ទូទាំង​ខេត្ត​កែប​។​

​លើសពីនេះ រដ្ឋបាលខេត្ត​កែប​បានបញ្ជាក់​ផងដែរ​ថា ដោយ​បច្ចុប្បន្ន​ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍​ដ៏​ប្រណិត និង​មានការ​ប្រឡងប្រណាំង “​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​”​ហើយ​ក្រុងកែប​ ត្រូវ​បាន​ដាក់បញ្ចូល​ជា​បេក្ខភាព​មួយ​ក្នុងចំណោម​ក្រុង ខណ្ឌ បេក្ខភាព​ទា​ណង​៤១ នៃ​ចលនា​ប្រឡងប្រណាំង​”​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​”​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កែប ក៏​សូម​អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់ ជាពិសេស​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សូម​ចូលរួម​វាយតម្លៃ​ដល់​បេក្ខភាព​ក្រុងកែប ដែល​បាន​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដូច​ការរៀបរាប់​ខាងលើនេះ​ផង​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ

សូមចុចអាន៖ ​ចូលឆ្នាំ​ចិន​-​វៀតណាម​៣​ថ្ងៃ​ឆ្នាំ​២០២១​ខេត្តរតនគិរី​មានការ​ធ្លាក់ចុះភ្ញៀវទេសចរ​២៩.០៧%​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម