Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ត្រូវបានទទួលស្គាល់ជា ‘FORCE FOR GOOD’ «បុព្វហេតុគោលការណ៍ល្អ» ជាមួយវិញ្ញាបនបត្រដ៏មានកិត្យានុភាព B CORP™

បានផុស

នៅ

ក្រុមហ៊ុន Danone Specialized Nutrition Cambodia ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អាហារូបត្ថម្ភ​ឈានមុខ​គេ​នៅ​អឺរ៉ុប ត្រូវ​បាន​ទទួល​ស្គាល់​ជា​ក្រុមហ៊ុន​ដ៏​គួរ​ឱ្យ​គោរព​ថា​ជា​អាជីវកម្ម​ដែលមាន​ការ​ប្តេជ្ញា​ក្លាយជា ‘force for good’ ដែលជា​ភាសា​ខ្មែរ​មានន័យថា «​បុព្វហេតុ​គោលការណ៍​ល្អ​» តាមរយៈ​វិ​ញ្ញាប​ន​ប័ត្រ B Corp™ ឬ​ពាក្យ​ពេញ B CORPORATION នាពេល​ថ្មីៗ​នេះ​។ វិ​ញ្ញាប​ន​ប័ត្រ​នេះ កោតសរសើរ​ចំពោះ​ការប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​សង្គម និង​បរិស្ថាន ជាពិសេស​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ទំនួល​ខុសត្រូវ​សង្គម និរន្តរភាព​បរិស្ថាន តម្លាភាព និង​គណនេយ្យ​ភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​ជា​ម៉ាក​យីហោ FMCG ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ដំបូង​គេ ដែល​សម្រេចបាន​វិ​ញ្ញាប​ន​ប័ត្រ B Corp™ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បាន​បង្កើត​គំរូ​មួយ​ឈានមុខ​គេ​។ ជាមួយនឹង​ការសម្រេចបាន​នូវ​ការទទួលស្គាល់​ដ៏​សំខាន់​នេះ ក្រុមហ៊ុន មានបំណង​ចង់​ជំរុញ​អាជីវកម្ម​ក្នុងស្រុក​ផ្សេងទៀត​ឱ្យ​ពួកគេ​ប្រើប្រាស់​ឥទ្ធិពល​របស់​ពួកគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ទាក់ទង​នឹង​សង្គម និង​បរិស្ថាន​។

ចូលរួម​ជាមួយ​ក្រុមហ៊ុន​ជាង ២៤០០ ក្រុមហ៊ុន​នៅ​ទូទាំង ៥០ ប្រទេស ក្រុមហ៊ុន Danone Specialized Nutrition Cambodia បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ក្នុងការ​រួមចំណែក​ជា​វិជ្ជមាន​ដែល​បម្រើ​ផលប្រយោជន៍​ដល់​សង្គម បុគ្គលិក សហគមន៍​មូលដ្ឋាន និង​បរិស្ថាន​។​

​លោក Maarten VAN LEEUWEN នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Danone Specialized Nutrition Cambodia បាន​សម្តែង​នូវ​មោទកភាព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួលស្គាល់​ដ៏​មាន​កិត្យានុភាព​ដោយ​បញ្ជាក់ថា​៖ «​សមិទ្ធិផល​នេះ បញ្ជាក់​ពី​សក្ខីភាព​មួយ​ចំពោះ​ការលះបង់​ឥត​ងាករេ​របស់​យើង ក្នុងការ​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ដែល​បម្រើឱ្យ​ផលប្រយោជន៍​ប្រទេសជាតិ និង​សហគមន៍​កាន់តែ​ប្រសើរឡើង​។ វា​ជួយ​ពង្រឹងសម្មារតី​នៃ​ការសន្យា​របស់​យើង​ចំពោះ អតិថិជន និង​និយោជិត​របស់​យើង ដោយ​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​ឥត​ងាករេ​របស់​ក្រុមហ៊ុន Danone Specialized Nutrition Cambodia ក្នុង​ការធ្វើ​អាជីវកម្ម​ក្នុង​បុព្វហេតុ​ល្អ​។ សីលធម៌​របស់​យើង​នៅ​ក្រុមហ៊ុន Danone Specialized Nutrition Cambodia ត្រូវបាន​ចាក់ឫស​យ៉ាងជ្រៅ​ក្នុងការ​រួមចំណែក​ជំ​រុញឱ្យ​សុខុមាលភាព​សង្គម និង​សហគមន៍​កាន់តែ​ល្អប្រសើរ​ឡើង​។ ការប្តេជ្ញាចិត្ត​នេះ នៅតែ​ជាការ​ងារ​ស្នូល​ដ៏​សំខាន់ ដែល​យើង​ផ្តល់​អាទិភាព​ដល់​សុខុមាលភាព​របស់​និយោជិត អតិថិជន និង​សហគមន៍​ដែល​យើង​កំពុង​ធ្វើ​អាជីវ​ម្មយ៉ាង​ទូលំទូលាយ​»​។​

​វិ​ញ្ញាប​ន​ប័ត្រ B Corp™ បានទទួល​ស្គាល់​ក្រុមហ៊ុន Danone Specialized Nutrition Cambodia ចំពោះ​អភិបាលកិច្ច​ល្អ និង​ការអនុវត្ត​ល្អ​បំផុត​ក្នុងការ​ចូលរួម​ជាមួយ​សហគមន៍ ការថែរក្សា​បរិស្ថាន ការគាំទ្រ​កម្លាំង​ពលកម្ម និង​ការផ្តល់​សេវាកម្ម​អតិថិជន​របស់ខ្លួន​។​

​កាលពី​ឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានឈ្នះ​ពានរង្វាន់ «​និយោជក​ឆ្នើម​» នៅក្នុង​កម្មវិធី​ពានរង្វាន់​និយោជក​ឆ្នើម​អាស៊ី​នៅ​ប្រទេស​សិង្ហ​បុរី​។ ពានរង្វាន់ «​និយោជក​ឆ្នើម​» ត្រូវបាន​រៀបចំឡើង​ដោយ World HRD Congress and Star of the Industry Group ជា​ពានរង្វាន់ ទទួលស្គាល់​ដោយ​ស្ថាប័ន​នានា​នៅ​អាស៊ី ដែល​បានបង្ហាញ​ម៉ាក​យីហោ​និយោជក​ដ៏​ល្អឥតខ្ចោះ តាមរយៈ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទេពកោសល្យ​ប្រកបដោយ​ប្រសិទ្ធភាព ការអភិវឌ្ឍន៍​ទេពកោសល្យ និង​ការច្នៃប្រឌិត​ទេពកោសល្យ​។​

​កាល​ដើមឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បាន​បើកសម្ពោធ​ការិយាល័យ​កណ្តាល​ថ្មី​របស់​ក្រុមហ៊ុន​នៅ​អគារ TK Central ក្នុង​ខណ្ឌទួលគោក​។​

អំពី​ដា​ណន់​

​ក្រុមហ៊ុន Danone Specialized Nutrition Cambodia គឺជា​បុត្រ​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Danone Group ដែលជា​ក្រុមហ៊ុន​អាហារ​និង​ភេសជ្ជៈ​ពិភពលោក​ដ៏​ជោគជ័យ​បំផុត​មួយ​នាពេល​បច្ចុប្បន្ននេះ ជាមួយនឹង​ផលិតផល​ដែល​បាន​លក់​នៅក្នុង​ទីផ្សារ​ជាង ១២០​ប្រទេស និង​មាន​បុគ្គលិក​ជាង​ដប់​ម៉ឺន​នាក់​( ១០.០០០០)​។​

សម្ព័ន្ធ​ក្រុមហ៊ុន Danone Group ដែលជា​ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​ពិភពលោក​នាំមុខ​មួយ​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​សុខ​ភាព​សង្គម ដែល​ត្រូវបាន​បង្កើតឡើង​ជាមួយ​នឹង​អាជីវកម្ម​សំខាន់ៗ ចំនួន​បី ៖ អាហារ​ចំបង​ដែល​ផលិត​ពី​ទឹកដោះ​សត្វ និង អាហារ​ផលិត​ពី​រុក្ខជាតិ ព្រមទាំង​ទឹក និង​អាហារូបត្ថម្ភ​ឯកទេស​សម្រាប់​កុមារ​ជាច្រើន​ទៀត​។ នៅ​ក្រុមហ៊ុន Danone យើង​មាន​គោលបំណង​ជំរុញ​ការអនុវត្ត​ការទទួល​ទាន និង​ពិសារ​ប្រកបដោយ​និរន្តរភាព និង​សុខភាព​ល្អ​ជាង​មុន ស្របតាម​ចក្ខុវិស័យ​របស់​យើង «Danone, One Planet One Health ផែនដី​មួយ​សុខភាព​មួយ​» ដែល​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ដ៏​មុតមាំ​ថា​សុខភាព​របស់​មនុស្ស និង​សុខភាព​របស់​ភពផែនដី គឺមាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ យើង​ផ្តោត​ការយកចិត្តទុកដាក់​លើ​អាជីវកម្ម​ដែលមាន​កំណើន​តម្រូវការ​ខ្ពស់ និង​ផ្តោតលើ​សុខភាព ហើយ​ប្តេជ្ញា​ធ្វើ​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព និរន្តរភាព និង​ការទទួលខុសត្រូវ​។ ក្រុមហ៊ុន Danone Specialized Nutrition Cambodia ផ្តល់ជូន​នូវ​ផលប័ត្រ​ផលិតផល​ក្រោម​ម៉ាក​ល្បីៗ ដូចជា Aptamil kid, Dumex SuperGold Kid, Dumex Dugro ទឹក និង​ម្សៅ។

ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd បាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ពន្ធដារ ASYCUDA និង​បាន​ចុះបញ្ជី​ការនាំ​ចូល​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។​

សម្រាប់​ការសាកសួរ​សារព័ត៌មាន​

​កញ្ញា Nget Kunthida

​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ទំនាក់ទំនង​

Danone Cambodia & Myanmar

​ទូរ​សព្ទ​ចល័ត +855 78 222 972

អ៊ីមែល​៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម