Connect with us

ព័ត៌មានជាតិ

វាយតម្លៃ​បឋម ភ្ញៀវ​ទេសចរដើរលេង​ចូលឆ្នាំ​ចិន​ឆ្នាំ​នេះ ចាយ​លុយ​តិច​ជាង​មុន

បានផុស

នៅ

តាម​ការ​វាយតម្លៃ​បឋមរបស់​ក្រសួងទេសចរណ៍​ដែល​បាន​ចេញផ្សាយ​មុន​នេះ ការចំណាយរបស់ភ្ញៀវទេសចរដើរកម្សាន្ត​ក្នុង​ឱកាស​ចូលឆ្នាំចិន​ឆ្នាំនេះ​ ហាក់មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក។ ការ​កម្រិត​ការ​ចាយ​វាយ​នេះ ត្រូវ​បាន​ក្រសួង​លើក​ហេតុផល​​ថា ដោយសារ​ពលរដ្ឋ​ជា​ច្រើន​ជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយតត្រឡប់មកវិញពេលល្ងាច។

ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ ដើម្បី​រិតត្បិត​ការ​ចំណា​យមិន​ចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាង​ណា ក្រសួង​បង្ហាញ​ថា ដោយសារពិធីបុណ្យប៉ះចំចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរភ្ញៀវទេសចរផ្ទៃក្នុងមានភាពផុសផុលទូទាំងប្រទេស។

តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានីខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម