ព័ត៌មានជាតិ
ថ្ងៃទិវានៃក្ដីស្រលាញ់ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆេះខ្ទេចដោយសារផ្ទាំងសូឡា
យោងតាមរបាយការណ៍ពីសមត្ថកិច្ចចុះថ្ងៃទី១៥ ខែកុម្ភៈនេះ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ១ខ្នងរួមនិងសម្ភារៈមួយចំនួនធំ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង០៤:២០នាទីរសៀលស្ថិតនៅក្នុងចំណុចក្រុមទី១៥ ភូមិតានី ឃុំល្វា ស្រុក បវេល ខេត្តបាត់ដំបង។

ផ្ទះ០១ខ្នងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ មានទំហំ៥មx៧ម ធ្វើពីឈើជញ្ជាំងក្តារដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ឆុង ហឿង ភេទប្រុសអាយុ៨០ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ក្នុងករណីនេះបានខូចខាតសម្ភារៈមួយចំនួនមានដូចជា ឆេះផ្ទះចំនួន០១ខ្នង,អង្ករ០២ការ៉ុង,អាគុយ០២គ្រឿង,ទូរទស្សន៍០១គ្រឿង,ប្រាក់បាតអស់៥.០០០បាត និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត។

សមត្ថកិច្ចបញ្ជាក់ដែរថា មូលហេតុនៃការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ផ្ទាំងសូឡា)ហើយក្នុងហេតុការខាងលើនេះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍ទេដោយសារទទួលដំណឹងយឺតពេលនិងផ្លូវឆ្ងាយពីស្ថានីយផង៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


