ព័ត៌មានជាតិ
ហាមមិនស្ដាប់! មនុស្ស៩នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យគេចវេះ មិនធ្វើចត្តាឡីស័ក
តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ រថយន្តរត់តាក់ស៊ី១គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកស្នងការខេត្តបាត់ដំបងក្រោមកិច្ចសហការគ្នាជាមួយអង្គភាពពាក់ព័ន្ធ បានឃាត់មនុស្សចំនួន៨នាក់រួមទាំងអ្នកបើក១នាក់ផងសង្ស័យថា ជាពលករគេចវេះមិនធ្វើចត្តាឡីស័ក។

ការឃាត់រថយន្តតាក់ស៊ី ដែលសង្ស័យថា ដឹកពលករគេចវេះមិនចូលខ្លួនធ្វើចត្តាឡីស័កនេះ បានធ្វើឡើងត្រង់ចំណុច កំណាត់ផ្លូវជាតិចន្លោះពីស្រុកសំពៅលូនមកកាន់ខេត្តបាត់ដំបង។ ក្រោយសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងសាកសួរពលករទាំងអស់ បានសារភាពថា ពួកខ្លួនទើបឆ្លងដែនវិលមកពីប្រទេសថៃ ដោយមិនបានចូលធ្វើចត្តាឡីស័ក្ដនោះឡើយ។ ក្រោយទទួលបានព័ត៌មានចម្លើយសារភាពរួចរាល់ភ្លាមៗ កម្លាំងចម្រុះក៏បានរៀបចំចាត់ចែងបញ្ជូនអ្នកទាំងអស់ទៅចូលចត្តាឡីស័ក្កតែម្តង នៅក្នុងមណ្ឌលក្នុងស្រុកសំពៅលូនព្រំដែនខេត្តបាត់ដំបង៕


អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ឆ្លងដែនខុសច្បាប់ត្រូវផាក១លានរៀលខណៈសម្តេចស្នើធ្វើវិសោធនកម្មបង្កើនការផាកពិន័យ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី