ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យបង្កើនការផ្សាយពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវបន្ថែម
ក្នុងពិធីជូនលិខិតសរសើរដល់អ្នកចូលរួមក្នុង ព្រឹត្តិការណ៍ “ដំណើរកំសាន្តក្នុងមហានគរ និងបរិច្ចាគឈាម កាលពីរាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឡើង ដែលជាការងាររួមគ្នាដើម្បីសង្គម ពិសេសជាការផ្សព្វផ្សាយពីតំបន់រមណីយដ្ឋានសហគមន៍ទេសចរណ៍សំខាន់ៗ ក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះ អភិបាលរងខេត្តសៀមរាប បានសង្ឃឹមថា សកម្មភាពនេះនឹងបន្តកើតមានជារៀងរាល់ឆ្នាំ ស្របពេលដែលឆាប់ៗខាងមុខខេត្តសៀមរាប នឹងមានវីដេអូល្អៗជាច្រើន ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ សំដៅទាក់ទាញ និងនាំយកភ្ញៀវទេសចរណ៍មកលេងខេត្តទេសចរណ៍ប្រវត្តិសាស្ត្រនេះកាន់តែច្រើនឡើង ក៏ដូចជាវិនិយោគិននានា តាមរយៈការចូលរួមរបស់សិល្បករ សិល្បការនីគ្រប់ផ្នែក ក្នុងខេត្តសៀមរាបផ្ទាល់។
គួររំលឹកថា ក្រោមកិច្ចសហការរួមគ្នា រវាងសមាគមទេសចរណ៍មូលនិធិឈាម នី មុនីនាថ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ ដំណើរកំសាន្តក្នុងមហានគរ និងបរិច្ចាគឈាម ក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី០៣និងថ្ងៃទី០៤ ខែកម្ភៈឆ្នាំ២០២៤ ក្នុងគោលបំណង ចូលរួមចំណែកពង្រឹងសុខមាលភាពសង្គម និងបម្រើប្រយោជន៍សាធារណៈ ចែករំលែកក្តីស្រឡាញ់ និងការជួយដល់អាយុជីវិតមនុស្ស។
យុទ្ធនាការនេះ ក៏ជាចលករមួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវកម្មវិធីពិសេសមួយ គឺទស្សនាសៀមរាបឆ្នាំ២០២៤ សំដៅជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបមានសន្ទុះងើបឡើងវិញ តាមរយៈការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីគ្រប់ភាគី ជាពិសេសតារាសម្តែងគ្រប់ទម្រង់ រួមទាំង Vlogger ជាច្រើនរូប។
ក្នុងកម្មវិធីយុទ្ឋនាការដំណើរកំសាន្តក្នុងមហានគរនៅខេត្តសៀមរាបនេះ មានតារាសម្តែងគ្រប់ទម្រង់ប្រមាណជាង១០០នាក់ បានចែកជា៧ក្រុម ដើម្បីធ្វើដំណើរទៅកម្សាន្តនៅតាមគោលដៅជាក់ស្តែង ដូចជា ៖ នៅតំបន់ប្រាសាទចំនួន១៤ តំបន់រមណីយដ្ឋាន និង សហគមន៍ទេសចរណ៍ ១៥ ទីតាំង អាហារដ្ឋានចំនួន៧កន្លែង ក្នុងចំណោម៥ស្រុក-ក្រុង៕
អត្ថបទ៖ គឿនវេត






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


