Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានី ណែនាំឱ្យមន្ត្រីគិតគូឱ្យបានច្បាស់លាស់ មុនចាប់ប៊ិកចុះហត្ថលេខាលើឯកសារណាមួយ

បានផុស

នៅ

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានណែនាំឱ្យមន្ត្រីកាន់ប៊ិកប្រើឱ្យចំគោលដៅ ដោយត្រូវគិតគូឱ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយ មុននឹងចុះហត្ថលេខាលើឯកសារណាមួយ។

ការលើកឡើងរបស់លោក កើត ឆែ បែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ៧ កុម្ភៈ ក្នុងកិច្ច​ប្រជុំ​ក្រុមប្រឹក្សា និងគណៈ​កម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២៣ របស់សមាគម​ក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងបានមានប្រសាសន៏លើកឡើងទៀតថា៖ អស់លោក លោកស្រីពូមីង បងប្អូនជា អាជ្ញាធរដែនដីត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សោភណ្ឌភាព និងមានទំនុកចិត្ត។

បើតាមលោកអភិបាលរងរាជធានីបញ្ជាក់ថា លោក លោកស្រីមិនត្រូវទុកឱ្យអ្នកម៉ៅការ ស្ថាបនាហេដ្ឋារចនាសម្ពន្ធ័មក​ធ្វើ​បាបលោក លោកស្រីវិញនោះទេ។ បងប្អូនត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ កន្លែងខ្លះគេជីកដីអត់ព្រមលប់, កន្លែងខ្លះមិនទាន់ជីកដីផងគេដឹកប្រពន្ធ័លូទៅតម្រៀបចោលតាមចិញ្ចើមផ្លូវបង្កការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។​

ការបង្កើតសមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់រាជធានីភ្នំពេញឡើង ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងធានាសម្រេចបាននូវរដ្ឋបាលប្រជាធិបតេយ្យតាមបែបវិមជ្ឈការដែលមានប្រសិទ្ធភាពនិរន្តរភាព តម្លាភាព គណនេយ្យភាព និងមានការពឹងពាក់លើខ្លួនឯង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម