ព័ត៌មានជាតិ
ឆ្នាំនេះ ប.ស.ស ដាក់ផែនការពង្រីកការផ្សព្វផ្សាយរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការ
សម្រាប់ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នឹងដាក់ផែនការពង្រីកការផ្សព្វផ្សាយស្ដីពីរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់មន្ត្រីរាជការតាមក្រសួងស្ថាប័ន ដើម្បីឱ្យសមាជិកក្រុមគ្រួសារ នៃមន្ត្រីរាជការទាំងនោះ ទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពិសេសការព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យនានាជាដៃគូរបស់ ប.ស.ស។

ក្នុងឱកាសធ្វើបទបង្ហាញស្ដីពីលទ្ធផលការងារសម្រេចបានឆ្នាំ ២០២៣ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ កាលពីរសៀលថ្ងៃទី ៧ កុម្ភៈ លោក ម៉េង ហុង អគ្គនាយក ប.ស.ស ស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ ២០២៤ នេះ ប.ស.ស នឹងបន្តពង្រីកការផ្សព្វផ្សាយអំពីរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការ តាមក្រសួងស្ថាប័ន, បន្តជំរុញការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួលចុះបញ្ជីចល័តនៅតាមទីប្រជុំជន,ផ្សារ និងបន្តពង្រឹង ព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស ដែលជាការចាំបាច់បំផុត។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប.ស.ស កំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន ៖ របបថែទាំសុខភាព របបហានិភ័យការងារ និងរបបសោធននិវត្ត។ ក្រៅពីនេះ ប.ស.ស បានអនុវត្តរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងសមាជិកគ្រួសារ នៃសមាជិក ប.ស.ស ដែលតម្រូវឱ្យបង់ភាគទានចំនួន ១៥ ៦០០ រៀល ក្នុង ១ ខែ ហើយបង់បាន ២ ខែ អាចប្រើប្រាស់សេវាសុខភាពនៅតាមមន្ទីរពេទ្យនានាជាដៃគូរបស់ ប.ស.ស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់វិភាជន៍បូជាសព(ក្នុងករណីមានជំងឺ ឬ គ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត)៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


