ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ៖ ប្រទេសមានមូលធនមនុស្សច្រើនបង្កើនភាពប្រកួតប្រជែងជំរុញកំណើនសេដ្ឋកិច្ច
ប្រសិនបើប្រទេសមួយមានមូលធនមនុស្សដែលមានសមត្ថភាពកាន់តែច្រើន នឹងជួយបង្កើនភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេច បានបន្តថា កម្ពុជា ប្រកាន់របបទីផ្សារសេរី និងសមាហរណកម្មពិភពលោក ត្រូវមានការប្រកួតប្រជែង។ ដូច្នេះដើម្បីប្រកួតប្រជែង ត្រូវការធនធានមនុស្ស ដែលអាចជំរុញសេដ្ឋកិច្ចជាតិបាន។ «ធនធានមនុស្សទាំងលើទាំងក្រោម ពីថ្នាក់ដឹកនាំជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ទាំងប្រជាពលរដ្ឋគ្រប់វិស័យទាំងអស់»។ នេះជាការបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។
លើសពីនេះទៀត សម្តេច បានសង្កត់ធ្ងន់ថា ចំណេះដឹងគឺជាអំណាច មានសមត្ថភាពអាចដឹកនាំជីវិត ឱ្យមានភាពរឹងមាំ ដើម្បីអភិវឌ្ឍប្រទេសជាតិ។
សម្ដេចធិបតី ធ្លាប់បានលើកឡើងថា ការលើកកម្ពស់ជីវភាពប្រជាជនក៏ជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ គោលដៅនៃការអប់រំ គឺមាន៤ ឬហៅថា «ចតុស្ដម្ភ» ពោលគឺអប់រំមនុស្សឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ រស់នៅប្រកបដោយសុខដុមរមនា អប់រំមនុស្សឱ្យចេះដឹង មានចំណេះ ជំនាញ យល់អំពីស្ថានភាពជុំវិញខ្លួន អាចសម្រេចចិត្តដោយគ្រប់ជ្រុងជ្រោយ រៀនដើម្បីចេះធ្វើ បង្កើតជំនាញបំនិន ដើម្បីធ្វើការងារបានពិតប្រាកដ។ នេះជាគោលដៅនៃការអប់រំ មិនមែនតែដើម្បីជំនាញរឹងមួយមុខនោះទេ តែក៏ដើម្បីជំនាញទន់ផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដោយមានយុទ្ធសាស្ត្រទី១ផ្ដោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ន និងភាពធន៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


