Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​សម្រេច​ដាក់ ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​ដាក់​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ដែលមាន​ទំហំ​៣,៥៥៧ ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រៃវែង ស្រុក​ស្វាយអន្ទរ ស្រុក​ពាម​រក៍ និង​ស្រុក​បាភ្នំ ខេត្តព្រៃវែង ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង នេះ​បើតាម​អនុក្រឹត្យ ដែល​ទទួលបាន​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា​១ នៃ​អនុក្រឹត្យ​នេះ បាន​បញ្ជាក់ថា ត្រូវបាន​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ដែលមាន​ទំហំ ៣៥៥៧ ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រៃវែង ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ពាម​រក៍ និង​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដូច​មាន​ផែនទី​ភ្ជាប់​ក្នុង​ឧបសម្ព័ន្ធ​១ និង​និយាម​ការ (Datum: WGS1984) ភ្ជាប់​ក្នុង​ឧបសម្ព័ន្ធ​២ នៃ​អនុក្រឹត្យ​នេះ​។

មាត្រា​២ បញ្ជាក់ថា ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ មាន​គោលបំ ណង ធានា​ការថែរក្សា និង​ការ ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និង​វប្បធម៌​, ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​, រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​, បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ជា​ផល ប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់​, បង្កើន និង​ធានា​ការប្រើប្រាស់​តំបន់ដីសើម​ប្រកបដោយ​ភាព ឈ្លាសវៃ​, លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំ ណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ក្នុង​តំបន់​ប្រើ ប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍​។​

មាន​ត្រា​៣ បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​ប្រើប្រាស់​ច្រើន យ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត​ព្រៃវែង សហគមន៍​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព ស្រប តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន​។​

ទាក់ទង​បញ្ហា​នេះ លោក ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្មីៗ​នេះ​ថា បឹង​ស្នេហ៍ ដែលជា​ជម្រក​សត្វ ស្លាប​រាប់លាន​ក្បាល ស្ថិតនៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ មាន​ចម្ងាយ​ប្រមាណ​១៥ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​នោះ គឺជា​តំបន់​ទេសចរ​ណ៏​ធម្មជាតិ ដ៏​ទាក់ ទាញ ហើយ​អាជ្ញា ធរ​ខេត្ត​កំពុងតែ​រៀបចំ​អភិវឌ្ឍ​ន៏​ទៅជា​តំបន់​ទេសចរ​ណ៏​របស់​ខេត្ត​។ លោក​ថា បឹង​ស្នេហ៍​វា​មិនមែនជា​តំបន់​ទេសចរណ៍​នោះទេ ប៉ុន្តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​កំពុងតែ​ចូលចិត្ត ហើយក៏​បាន​ទៅ​ទស្សនា​យ៉ាងច្រើន​កុះករ​។ នៅ​ទីនោះ​មាន​សត្វ​គ្រប់​ប្រភេទ ប្រហែល​ជាង​២ លាន​ក្បាល ហើយ​សត្វ​នេះ​សុទ្ធតែជា​សត្វ​មាន ប្រយោជន៍ គឺ​វា​នាំគ្នា​ទៅ​ស៊ី​ខ្យង​នៅក្នុង​ស្រែ ដែល​ខ្យង​នោះ ជា​សត្វ​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ​បឹង​ស្នេហ៍​នេះ គឺជា​ចំណុច​ដ៏​ពិ​សេសមួយ ដែល​អាជ្ញាធរខេត្ត​កំពុងតែធ្វើការ​អភិវឌ្ឍ​ន៍​ទៅជា​តំបន់​ទេសចរណ៍​។​

សូមបញ្ជាក់ថា បឹង​ស្នេហ៍ ស្ថិតក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែលមាន​ចម្ងាយ​ប្រមាណ​១៥ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត បច្ចុប្បន្នកំពុង​ស្ថិតក្នុង​គម្រោង​អភិរក្ស​របស់​អង្គការ​នារី​អភិវឌ្ឍន៍ សេដ្ឋកិច្ច និង​អនាម័យ ឬ​ហៅថា អង្គការ Women និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។ បឹង​ស្នេហ៍​នេះ មាន​ផ្ទៃ​ដីព្រៃ​លិច​ទឹក​ប្រមាណ​១០០​ហិកតា ដែល​អ្នកភូមិ​ហៅថា ទួល​ព័ន្ធ​តា​ឡី​។ បឹង​ស្នេហ៍ ជា​តំបន់ដីសើម និង​ជា​ជម្រក​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ពិសេស​សត្វ​ស្លាប​មួយចំនួន​ជិត​ផុត​ពូជ ដែល​កំពុង​រង​ការគំរាមកំហែង​នៅលើ​ពិភព លោក ដូចជា ស្មោញ ទុង​ប្រផេះ រនាល​ណ៍ ត្រ​យ៉ង​ខ្លួន​ស ត្រដក់​តូច ពិសេស​ចង្កៀលខ្យង ដែល​កំពុង​បន្ត​ពូជ​ពង​កូន​រាប់លាន​ល្បា​ល​។​

លោក ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិកា​ក្រសួងបរិស្ថាន ធ្លាប់បាន​បញ្ជាក់ថា រដ្ឋាភិបាល បានសម្រេច​គាំទ្រ​គម្រោង​បង្កើត និង​អភិរក្ស តំបន់​បឹង​ស្នេហ៍​នេះ​ផងដែរ ដែលមាន​ទំហំ​ប្រមាណ​៤០០០​ហិកតា ដើម្បី​ប្រើប្រាស់​ច្រើនយ៉ាង ក្នុងនោះ​ក៏​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ជិតខាង ហើយក៏​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរ ណ៍​ធម្មជាតិ​ប្រចាំខេត្ត​ផងដែរ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម