ព័ត៌មានជាតិ
រដ្ឋាភិបាលចំណាយថវិកាជិត៨លានដុល្លារសម្រាប់ពលរដ្ឋជាង១២ម៉ឺនគ្រួសាររងគ្រោះក្រោយបិទខ្ទប់
រដ្ឋាភិបាលបានចំណាយថវិកាប្រមាណជិត៨លានដុល្លារសម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋជាង១២ម៉ឺនគ្រួសាររងគ្រោះក្រោយពេលបិទខ្ទប់ អ្នកស្លាប់និងអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
គម្រោងចំណាយថវិកាជិត៨លានដុល្លារនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងកម្មវិធីជំនួយសង្គមសម្រាប់គ្រួសារដែលមានអ្នកស្លាប់ និងមានអ្នកឆ្លងជំងឺកូវីដ-១៩តាមប្រព័ន្ធ Zoomនៅថ្ងៃទី២៥សីហានេះក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

បើតាមរបាយការណ៍បានឱ្យដឹងថា ជាលទ្ធផលនៅទូទាំងប្រទេសរដ្ឋាភិបាលបានចំណាយថវិកាអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងកម្មវិធីជំនួយសង្គមសម្រាប់គ្រួសារដែលមានអ្នកស្លាប់ និងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១២១,៣៩៧គ្រួសារដោយចំណាយថវិកាចំនួន៣១,៦៥៩,៦៦៦,៦០០រៀល ស្មើនឹង៧៩១៤៩១៦.៦៦ដុល្លារ ក្នុងនោះ
១-គ្រួសារដែលមានការលំបាកផ្នែកជីវភាពមានចំនួន ១០៨,៩៣០គ្រួសារ ស្មើនឹងទឹកប្រាក់ ២៧,៨៥៤,៩៦៧,៧០០រៀល ។
២-គ្រួសារដែលមានឆ្លងជំងឺកូវីដ-១៩មានចំនួន ១១,៩០២គ្រួសារ ស្មើនឹងទឹកប្រាក់៣,៣៩៦,០៤៨,៩០០រៀល។
៣-គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩មានចំនួន ៥៦៥គ្រួសារ ស្មើនឹងទឹកប្រាក់ ៤០៨,៦៥០,០០០រៀល សរុបទាំងអស់ ១២១,៣៩៧គ្រួសារ ស្មើនឹងទឹកប្រាក់ ៣១,៦៥៩,៦៦៦,៦០០រៀលស្មើនឹង៧៩១៤៩១៦.៦៦ដុល្លារ។

នៅក្នុងកិច្ចប្រជុំនោះបានសម្រេចដាក់ទិសដៅការងារបន្តក្នុងនោះរួមមានចូលរួមដោះស្រាយភាពមិនប្រក្រតីរបស់មន្ត្រី និងអ្នកទទួលផលសម្រាប់យន្តការបន្ត ។ បន្តសហការជាមួយក្រសួងនិងមន្ទីរផែនការក្នុងការកំណត់អត្តសញ្ញាណគ្រួសារដែលឆ្លងជំងឺកូវីដ-១៩ ហើយមានជីវភាពលំបាក ។ បន្តសហការជាមួយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ក្នុងការស្វែងរកអត្តសញ្ញាណគ្រួសារសពនិងពង្រឹងយន្តការរបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីគាំទ្រការអនុវត្តកម្មវិធីអោយមានប្រសិទ្ធិភាព៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


