Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្វែងយល់​ពី​ការ​បណ្តុះបណ្តាល​សិក្ខាកាម​តាម​បែប​ស្តង់ដារ​ជប៉ុន​របស់​មន្ទីរពេទ្យ​សាន់​រ៉ា​យស៍​នៅ​កម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​អនុញ្ញាត​ឱ្យ​គណៈ​គ្រប់គ្រង​នៃ​មន្ទីរពេទ្យ​សាន់​រ៉ា​យ​របស់​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ចូលជួប​សំដែង​ការគួរ​សមនៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ស្វែងយល់​ពី​ការបណ្តុះបណ្តាល និង​ការចុះ​កម្មសិក្សា​របស់​មន្ទីរពេទ្យ​ដល់​និស្សិត​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ការស្វាគមន៍​របស់​លោក​រដ្ឋមន្ត្រី លោក KAMATA Keiya ប្រធាន​ក្រុមប្រឹក្សាភិបាល និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាន់​រាយ បាន​រាយការណ៍​ពី​សកម្មភាព​របស់ខ្លួន​ដែល​ធ្វើ​សកម្មភាព​រយៈពេល​៧​ឆ្នាំ​នៅ​កម្ពុជា​លើ​សេវាកម្ម​សុខាភិបាល​។ នាយក​ប្រតិបត្តិ​រូបនេះ បាន​បន្ត​លើកឡើង​ពី​ការបណ្តុះបណ្តាល​បុគ្គលិក និង​សិក្ខាកាម​កម្ពុជា​ដែល​មន្ទីរពេទ្យ​បានទទួល​បណ្តុះបណ្តាល​នៅក្នុង​ប្រទេស និង​ការបណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​តាំងពី​ឆ្នាំ​២០១៧​រហូតដល់​ឆ្នាំ​២០២៤​នេះ​។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​មនុស្សធម៌​ដែល​មន្ទីរពេទ្យ​បានធ្វើ​សកម្មភាព​តាម​រូបភាព​ផ្សេងៗ​ក្នុងសង្គម ជាពិសេស​ការបណ្តុះបណ្តាល​ជំនាញ​តាមរយៈ​កម្មសិក្សា​ដល់ និស្សិត​កម្ពុជា​ឱ្យទទួល​បាន​ជំនាញ សីលធម៌ និង​វប្បធម៌​ធ្វើការ​បែប​ទំនើប​របស់​ជប៉ុន​ផងដែរ។

បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការ​អនុវត្តតាម​កាតព្វកិច្ច​របស់​មន្ទីរពេទ្យ​ជប៉ុន​នៅ​កម្ពុជា​ក្នុងនាម​ជា​វិស័យ​ឯកជន ដែល​អនុ​ឡោម​ទៅតាម​ច្បាប់​ការងារ​ដែល​បានចែង​ស្តីពី​កាតព្វកិច្ច​ហ្វឹកហ្វឺន​កូនជាង​ដែលជា​កិច្ចការងារ​អាទិភាព​មួយ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី​៧​នេះ និង​ជា​អនុសាសន៍​មួយ​ក្នុងចំណោម​អនុសាសន៍​របស់​សម្តេច​ធិបតី​មកកាន់​ក្រសួង​ការងារ​ដែលមាន​គោលបំណង​ផ្តល់​ការហ្វឹកហ្វឺន និង​បំពាក់បំប៉ន​ជំនាញ​ធ្វើ​ដល់​សិស្ស និស្សិត​លើ​ការងារ​ជាក់ស្តែង និង​ឱកាស​ទទួលបាន​ការងា​រ​ធ្វើ​ទៀតផង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម