Connect with us

ព័ត៌មានជាតិ

វៀតណាម​នឹងមាន​ការកើនឡើង​ខ្ពស់ នៃ​កាំរស្មី​វិទ្យុសកម្មយូ​វី ដល់​កម្រិត​ហានិភ័យ​

បានផុស

នៅ

យោងតាម​លិខិតជូនដំណឹងរបស់ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំវៀតណាម បាន​ជូនដំណឹង ពី​ការ​ឡើង​ខ្ពស់ នៃ​សន្ទស្សន៍​កាំរស្មី​វិទ្យុសកម្មយូវី នៅ​ប្រទេស​វៀតណាម ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ និង​ខេត្ត​មួយចំនួនទៀតនៅភាគខាងត្បូង​​។​

បាតុភូត​នេះ នឹង​ផ្ដើម​ពីថ្ងៃ​ទី១៧កុម្ភៈ នេះ រហូតដល់​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍ ដែលស​ន្ទស្សន៍​កាំរស្មី វិទ្យុ​សកម្មយូ​វី នឹង​ឡើងដល់​កម្រិត​ហានិភ័យ​ខ្ពស់ គឺ​ពី១០​ឡើងទៅ នៅ​ទីក្រុង​ហូជីមិញ ទីក្រុង​ញ៉ា​ត្រាង ទីក្រុង Can Tho និង​ទីក្រុង Ca Mau ។ នៅ​ខេត្ត​Thua Thien Hue និង​ទីក្រុង​ដា​ណា​ង ស​ន្ទ​ស្សន៍​នេះ នឹង​ឡើងដល់​កម្រិត​ហានិភ័យ​ខ្ពស់ គឺ ៨​។ កាំរស្មី​វិទ្យុសកម្ម​យូវី​ខ្លាំង កើតមាន​ភាគច្រើន​មាននៅ​ចន្លោះម៉ោង១១ព្រឹក ដល់១រសៀល​។

សន្ទស្សន៍​កាំរស្មី​វិទ្យុសកម្មយូវី ពី៨ ទៅ១០ នេះមានន័យថា​ នឹងធ្វើឲ្យខូចខាតស្បែក និងភ្នែកក្នុង​រយៈ​ពេល១៥នាទី បើប៉ះពាល់ផ្ទាល់ជាមួយព្រះអាទិត្យ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជាទាំងអស់​ដែល​កំពុងមានវត្តមាននៅប្រទេសវៀតណាម ពិសេសនៅតាមបណ្ដាខេត្ត ក្រុងដែលបានរៀបរាប់ខាង​លើសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនៅហានិភ័យណាមួយ។

ក្នុងករណីបន្ទាន់សូមទំនាក់ទំនងផ្នែកកុងស៊ុល +84965756572៕

អត្ថបទ ៖ សុខុម ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម