Connect with us

ព័ត៌មានជាតិ

ជំរុញ​គម្រោង​ស្ថាបនា​​ផ្លូវ​កាត់​ថ្មី​ពី​ក្រចេះ​មក​កំពង់ធំ​ ​ក្រោម​កម្ចី​ពី​រដ្ឋាភិបាល​ចិន

បានផុស

នៅ

មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​ពី​គម្រោង​ស្ថាបនា​ផ្លូវជាតិ​ថ្មី​ពី​ខេត្ត​ក្រចេះ​មក​ខេត្ត​កំពង់​ធំ ក្រោម​ក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃ​សាធារណរដ្ឋ​ប្រជាមានិតចិន។

លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូនដែលចូលរួម​​ដឹកនាំ​កិច្ច​ប្រជុំ​បាន​គូស​បញ្ជាក់​ថា កិច្ចប្រជុំនេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​លើ​ការងារ​រៀបចំផែនការ​មេ សម្រាប់​អនុវត្ត​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ៦០ បេ និង​ពិភាក្សា​លើការ​ផ្លាស់ប្ដូរ Alignment រួមទាំង​ការ​សិក្សានិង​ពិនិត្យ​លទ្ធភាព​លើផ​លប៉ះពាល់​របស់ប្រជាពលរដ្ឋ និង​បញ្ហា​ប្រឈមផ្សេងៗទៀត ដើម្បី​ជំរុញ​ឱ្យគម្រោង​សាងសង់​អាចអនុវត្ត​ទទួល​បាន​លទ្ធផល​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​ធ្លាប់​បាន​លើកឡើង​ពាក់ព័ន្ធ​គម្រោង​​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី​ពី​ខេត្ត​ក្រចេះ​មក​ខេត្ត​កំពង់ធំ​​​​ ដែល​នឹង​ជួយ​សម្រួលដល់​ការធ្វើ​ដំណើរ និង​ការ​ដឹកជញ្ជូន​​កាន់​តែ​​ឆាប់​រហ័ស​។

នៅ​ក្នុងសន្និសីទ​​កាសែតបញ្ចប់​កិច្ច​ប្រជុំកំពូល​អាស៊ាននៅរាជធានី​ភ្នំពេញកាលពី​ឆ្នាំ ២០២២ សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី​កម្ពុជា​បាន​ប្រកាស​ពី​គម្រោង​ស្ថាបនា​ស្ពាន​​ឆ្លង​ទន្លេនៅ​ខេត្ត​ក្រចេះ​ បន្ថែម​ជាមួយ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​ថ្មី​ពី​ខេត្តក្រចេះទៅកំពង់ធំ ដោយ​ប្រើប្រាស់​ថវិកាពីរដ្ឋាភិបាល​ចិន។

លោក សាំង ប៊ុនថេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ក្រចេះ​បាន​ប្រាប់​កម្ពុជា​ថ្មី​កន្លង​ទៅ​ថា គម្រោង​សាង​សង់​​​កំណាត់​ផ្លូវជាតិ​លេខ ៦០ បេ (ក្រុង​ក្រចេះ- កំពង់ថ្ម – កំពង់ធំ) មាន​ប្រវែង​ជាង ១៣០ គីឡូម៉ែត្រ​ ត​ភ្ជាប់​ពី​ស្ពាន​ខេត្ត​ក្រចេះ​ដែលកំពុង​ដំណើរការ​សាងសង់​កាត់​តាម​ស្រុក​ព្រែក​ប្រសព្វ​ រហូត​ដល់​កំពង់ថ្ម​ខេត្ត​កំពង់ធំ។

លោក សាំង ប៊ុនថេង បាន​បន្ត​ថា តាមរយៈ​គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ នឹងសម្រួលដល់ការ​ដឹកជញ្ជូន និង​​ការ​តភ្ជាប់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​​ទេសចរ​ពី​តំបន់​ភូមិ​ភាគ​កណ្ដាល​មក​តំបន់​ភាគ​ឦសាន ​​ដែលនឹងជំរុញដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់ប្រជាពលរដ្ឋ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៦ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម