ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះ ឆ្មក់បង្ក្រាបទីតាំងជួញដូរនិងរក្សាទុកសត្វព្រៃដ៏ធំមួយកន្លែងនៅស្រុកស្នួល
ទីតាំងជួញដូរសត្វព្រៃដ៏ធំមួយកន្លែងនៅស្រុកស្នួល ត្រូវបានសមត្ថកិច្ចចម្រុះខេត្តក្រចេះ ចុះបង្ក្រាបនិងបានឃាត់ខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរតាមនិតិវិធីច្បាប់ជាធរមាន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥ នៅចំនុចភូមិសាស្រ្តផ្សារស្នួល ក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

តាមការឲ្យដឹងពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា ក្រោមការបញ្ជាពីព្រះរាជអជ្ញាអម្យសាលាដំបូងខេត្តក្រចេះ លោកបានដឹកនាំកំម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការបង្រ្កាប និងត្រួតពិនិត្យទីតាំងជួញដូរ និងរក្សាទុកសត្វព្រៃមួយកន្លែង នៅចំនុចភូមិសាស្រ្តផ្សារស្នួល ក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។


ក្នុងប្រតិបត្តិការ ក្រោយពីមានការយល់ព្រមពីម្ចាស់លំនៅដ្ឋានឈ្មោះ កែម នុន្នី ភេទស្រី អាយុ ៣៩ ឆ្នាំ ជាម្ចាស់លំនៅដ្ឋាន បានឯកភាពឲ្យក្រុមកាងារត្រួតពិនិត្យ ធ្វើការឆែកឆេរ រុករកវត្ថុតាងបទល្មើសក្នុងបរិវេណទីតាំង ហើយជាលទ្ធផល សមត្ថកិច្ចបានប្រទះឃើញ និងដកហូតបទល្មើសសត្វព្រៃ និងសំណាកសត្វព្រៃ រួមមានដូចជា ៖ សាច់ឈ្លូស ១០ គីឡូក្រាម, សាច់ប្រឹស ១៨ គីឡូក្រាម, សាច់ជ្រូកព្រៃ ២៣ គីឡូក្រាម សត្វចាបស្រូវ ១០០ ក្បាល ស្នែងឈ្នូស កន្ទុយក្រងោក និងសត្វទរទាររស់។
ចំណែកឯជនសង្ស័យ ក៏ត្រូវបញ្ចូនខ្លួនរួមទាំងវត្ថុតាំងមក ធ្វើការសាកសួរ និងប្រគល់ជូនសមត្ថកិច្ចជំនាញពាក់ពន្ធ័ ដើម្បីបន្តនិតិវិធីច្បាប់ជាធរមាន៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


