Connect with us

ព័ត៌មានជាតិ

ព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ លោក ស សុខា អញ្ជើញ បើកសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និបាតប្រចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ។

បើតាមលោក ស សុខា សន្និបាតរបស់ក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដូចឆ្នាំកន្លងទៅផងដែរ ប៉ុន្តែបន្ថែមនូវរបៀបវារៈចំនួន ២ទៀត គឺ៖ ទី១.ការផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ ដែលជាផែនទីបង្ហាញសម្រាប់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧។ ទី២. ការប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម នឹងធ្វើឡើងបន្ទាប់ពីការប្រកាសលទ្ធផលចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានបញ្ជាក់ដែរថា សន្និបាតរបស់ក្រសួងមហាផ្ទៃ គឺធ្វើឡើងក្រោយសន្និបាតរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងគោលបំណងធានាឱ្យរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាលទ្ធផលនៃការពិភាក្សាក្នុងអង្គសន្និបាត ប្រមូលបានធាតុចូលយ៉ាងទូលំទូលាយពីរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ក្រសួង បានកំណត់ប្រធានបទសំខាន់ៗ សម្រាប់ការពិភាក្សាដែលមានលក្ខណៈឆ្លុះបញ្ចាំង ទៅលើទិដ្ឋភាពជាក់ស្តែងនៃសភាពការណ៍សន្តិសុខ និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ព្រមទាំងឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពីឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ។

លោកប្រមុខមហាផ្ទៃរូបនេះ បានចាត់ទុកការជួបជុំក្នុងសន្និបាតក្រសួងមហាផ្ទៃឆ្នាំនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ធ្វើការពិនិត្យ វាយតម្លៃលើលទ្ធផលការងារដែលក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំប្រឹងប្រែងសម្រេចបាន ក្នុងឆ្នាំ២០២៣ និងបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីរួមគ្នាកំណត់ទិសដៅសម្រាប់អនុវត្តសកម្មភាពអាទិភាពនានាដែលបានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៣ ប្រព្រឹត្តរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបិទសន្និបាតនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ  

Sokha Hotels

ព័ត៌មានពេញនិយម