ព័ត៌មានជាតិ
ឆ្នាំ ២០២៤ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរ បរទេសខ្ទង់ ៦ លាននាក់
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៤ កម្ពុជាដាក់ការរំពឹងទុកខ្ពស់ថានឹងទទួលបានភ្ញៀវទេសចរបរទេសក្នុងរង្វង់ខ្ទង់ ៦ លាននាក់។

ក្នុងសន្និសីទសារព័ត៌មាន នៅទីស្ដីការក្រសួងនារសៀលថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញនេះ លោក សូ ម៉ារ៉ា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ គឺជាឆ្នាំដែលកម្ពុជាទទួលបានភ្ញៀវទេសចរមកទស្សនាកម្ពុជាច្រើនបំផុតដល់រង្វង់ខ្ទង់ជាង ៦ លាន ៦ សែននាក់ ប៉ុន្តែ បន្ទាប់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឲ្យវិស័យទេសចរណ៍មានការថយចុះ។
ទន្ទឹមនឹងការធ្លាក់ចុះនៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតថា តើនៅឆ្នាំណាទើបកម្ពុជាអាចទទួលទេសចរក្នុងរង្វង់ ៦លាន ៦សែនមកវិញ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានលើកឡើងថា មហាជនបានដឹងហើយថា វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមតំបន់នានានៅទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិផងដែរ។

ជាក់ស្ដែង ក្នុងរយៈពេលប្រមាណ ២ឆ្នាំ នៃការឆ្លងរាលដាល និងការបាត់ទៅវិញនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានរំពឹងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចនឹងមានកំណើនឡើងវិញ និងអាចទទួលបានអ្នកចូលមកទស្សនាកម្ពុជានៅឆ្នាំ២០២៧ ក្នុងតួលេខ ៦លាន ៦សែននាក់ដូចកាលពីឆ្នាំមុនជំងឺកូវីដ ឆ្នាំ២០១៩។ ប៉ុន្តែ ផ្ទុយទៅវិញទើបតែឆ្នាំ២០២៣ កម្ពុជាអាចទទួលបានមកវិញនូវតួលេខក្នុងចំនួនមួយដ៏ច្រើនគឺ ៥លាន ៥សែននាក់ទៅហើយ ដូច្នេះនៅក្នុងឆ្នាំ២០២៤ កំណើនភ្ញៀវទេសចរបរទេសអាចកើនដល់ជាង ៦លាន បានន័យថា លទ្ធផលជាក់ស្ដែង គឺដើរលឿនជាងគោលការណ៍ ២ឆ្នាំ ដែលក្រសួងបានដាក់គោលដៅយកមកវិញទៅទៀត។

បន្ថែមពីនេះពាក់ព័ន្ធទៅនឹងកំណើនទេសចរសម្រាប់ការរៀបចំបុណ្យលើកទី៨ ឆ្នាំ២០២៤ ដែលសម្រេចយកខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះនេះ មន្រ្តីក្រសួងទេសចរណ៍អះអាងក៏នឹងជួយជំរុញឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានកំណើន និងល្បីសុះសាយថែមមួយកម្រិតទៀត ព្រោះវត្តមានរបស់បវរកញ្ញាពិភពលោកជាង ១០០ នាក់មកពី ៧០ ប្រទេសមកចូលរួមទស្សនា និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកពីគ្រប់ទិសទី នឹងអាចជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងប្រទេសកម្ពុជា ថែមមួយកម្រិតទៀតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


