ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ស្នើឲ្យពិចារណាសាងសង់ផ្លូវដែកតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេស
លោក ស៊ុន ចាន់ថុល បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនពិចារណាសិក្សាសាងសង់ផ្លូវដែកខ្នាយតូចៗតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេស។
សំណើរនេះត្រូវបានលើកឡើង ខណៈដែលលោកចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីរសៀលថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា ការសិក្សាសាងសង់ផ្លូវដែកខ្នាយតូចៗទៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន។

លោកឧបនាយករដ្ឋមន្រ្តីបានលើកពីគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជប៉ុននៅខេត្តពោធិ៍សាត់។ លោកថា ក្រុមហ៊ុនមីនីបៀបានទិញដីទំហំ ៥០ ហិកតា ដើម្បីអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។
លោកថា តំបន់ឧស្សាហកម្មនេះមានចម្ងាយប្រហែលតែ ៨ គីឡូម៉ែត្រពីកំណាត់ផ្លូវដែកពីភ្នំពេញទៅពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ប៉ោយប៉ែត។ អីចឹងទេការសាងសង់ផ្លូវដែកខ្នាយតូចៗបន្ថែមតភ្ជាប់មកតំបន់សេដ្ឋកិច្ចពិសេសនឹងជួយសម្រួលនិងកាត់បន្ថយថ្លៃដឹកជញ្ជូន។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីក៏ឲ្យសិក្សាផងដែរលើការសាងសង់ផ្លូវដែកខ្នាយតូចតភ្ជាប់មកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


