Connect with us

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបត្ថម្ភ​ថវិកា​ចំនួន​៤​ម៉ឺន​ដុល្លារ ​សាងសង់​ខ្លោងទ្វារវត្ត

បានផុស

នៅ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការ​ងារថ្នាក់ជាតិ ​ចុះជួយ​ខេត្តសៀមរាប បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ខ្លោងទ្វារ​ថ្មី​នៃ​វត្ត​បុព្វ​ទិសា​រាម ហៅ​វត្ត​កំពង់ក្តី ស្ថិតក្នុង​ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង តាមរយៈ​ឯកឧត្តម ប៉ុល សុ​គុណ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស ក្រសួងការពារជាតិ និង​ជា​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាល​ចុះជួយ​ឃុំ​កំពង់ក្តី ដើម្បី​ទុកជា​សម្បត្តិ​គរុភ័ណ្ឌវត្ត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​និង​បញ្ចុះបឋមសិលា​សាងសង់​ខ្លោងទ្វារ​ថ្មី​វត្ត​បុព្វ​ទិ​សា​រាម​នេះ លោក ប៉ុល សុ​គុណ បាន​មានប្រសាសន៍ថា ការជួយ​ឧបត្ថម្ភ​ជា​ថវិកា​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នាពេលនេះ គឺ​ឆ្លើយតប​ទៅនឹង​ការសុំ​បិណ្ឌ​បាត្រ​ពី​ព្រះគ្រូ​អនុគណ​ស្រុក​ជីក្រែង និង​ប្រគេន​ជូនទៅ​តាម​តម្រូវការ​ចាំបាច់​ជាក់ស្តែង ហើយ​មុននឹង​សម្រេច​សង់​ខ្លោងទ្វារ​ថ្មី​នេះ​ឡើង គឺ​ក្រុមការងារ​និង​ក្រុម​ជាង​បាន​សិក្សា​រួចហើយ គឺថា​មិនអាច​គាស់​ក្លោងទ្វារ​ចាស់​មក​ដាក់​នៅ​ទីតាំង​ថ្មី​បានទេ ដោយហេតុថា កាលពី​ពេលមុន​ផ្លូវ​ចូលទៅ​វត្ត​ចាប់​ពីខ្លោង​ទ្វារនេះ​គឺ​តែមួយ ប៉ុន្តែ​បច្ចុប្បន្ន​កំ​ណាត់​ផ្លូវ​នេះ ត្រូវ​កាត់ផ្ដាច់​ដោយសារ​ការធ្វើ​ផ្លូវជាតិ​លេខ​៦​ថ្មី ជាហេតុ​មិនអាច​ឱ្យ​មហាជន​ដឹងបាន​ថា​មាន​វត្ត​នៅក្បែរៗ​នេះ​ទេ ព្រោះ​វត្ត​នេះ​មាន​ទីតាំង​ចូល​ជ្រៅ​ទៅក្នុង​ទៀត។​

លោ​ក មានប្រសាសន៍​ទៀតថា​ កម្ពុជា ក្រោម​ការនាំ​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ក្រោមគោលនយោ​បាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​មាតុប្រទេស​យើងទទួលបាន​សុខសន្តិ​ភាព ស្ថេរភាព​ពេញលេញ និង​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះ​ទឹក អណ្តូងទឹក​ព្រះវិហារ ឧបដ្ឋានសាលា សេនាសនៈ និង​ពិធី​សាសនា នានា ។​ល​។ ត្រូវបាន​ស្តារ និង​អភិវឌ្ឍន៍​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​នឹកស្មាន​ពុំ​ដល់ ពិសេស​ព្រះពុទ្ធសាសនា​ត្រូវបាន​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ថា​ជា​«​សាសនា​របស់​រដ្ឋ​» ៕

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម