ព័ត៌មានជាតិ
ទិវាពិព័រណ៍ដើមឈើ ១០ កក្កដា ឆ្លុះបញ្ចាំងពីភាពគំរូ ក្នុងការអភិរក្សដើមឈើរបស់កម្ពុជា
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា ទិវាពិព័រណ៍ដើមឈើ ១០ កក្កដា ដែលឈានមកដល់នាពេលខាងមុខ នឹងឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពគំរូ ក្នុងការការពារ និងអភិរក្សដើមឈើព្រៃឈើរបស់កម្ពុជា។

ក្នុងពិធីដាំដើមឈើជានិមិត្តរូបនិងពង្រឹងភាពជាដៃគូដើម្បីភាពបៃតងនៅកម្ពុជាកាលពីថ្ងៃទី១៣ ម្សិលមិញ នៅចំពោះមុខសហគមន៍អឺរ៉ុប EU លោក អ៊ាង សុផល្លែតមានប្រសាសន៍ថា ភាពបៃតងនៅតាមសាលារៀន គឺជាសង្ឃឹមរបស់សិស្សានុសិស្ស និងយុវជនជំនាន់ថ្មី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបណ្តុះ និងដាំកូនឈើ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីភាពបៃតង ដែលជាយុទ្ធសាស្រ្តស្នូលទី២ ក្នុងយុទ្ធសាស្រ្តស្នូលទាំង៣ រួមមានភាពស្អាត ភាពបៃតង និងចីរភាព ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា«នៅថ្ងៃទី១០ កក្កដា ខាងមុខនេះ ជាទិវាពិព័រណ៍ដើមឈើ ដើម្បីបង្ហាញនិងចែកចាយកូនឈើគ្រប់ប្រភេទដល់សាធារណៈជនដោយឥតគិតថ្លៃ ហើយទិវានេះនឹងបានឆ្លុះបញ្ចាំងអំពីភាពជាគំរូ ក្នុងការការពារអភិរក្សដើមឈើ ព្រៃឈើរបស់កម្ពុជា ដែលជាចរណៃភាពបៃតងរបស់យើង ហើយប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានប្រាក់ចំណូលពីដើមឈើ ពីព្រៃឈើ តាមរយៈការលក់កាបូន និងការវិនិយោគបៃតងជាមួយដៃអភិវឌ្ឍន៍នានា»។

ជាការឆ្លើយតប លោកស្រី ជូតា អឺភីលៃនិន (Utta Urpilainen) ស្នងការអឺរ៉ុបដើម្បីភាពជាដៃគូអន្តរជាតិបានថ្លែងគាំទ្រចំពោះកម្ពុជា ក្នុងការប្តេជ្ញាចិត្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការបណ្តុះស្មារតីយុវជនឱ្យស្រឡាញ់ ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ។ មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុប និងកម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាផ្តល់កូនឈើ និងដាំដើមឈើជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន និងលើកបង្ហាញពីគំរូល្អៗ ក្នុងការដាំ ការថែរក្សាការពារដើមឈើ ដើម្បីឈានឆ្ពោះទៅគោលដៅរួម គឺសម្រេចបាននូវគម្របព្រៃឈើជាង ៦០%នៅក្នុងឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


