ព័ត៌មានជាតិ
អាជ្ញាធរស្រុកថាឡាបរិវ៉ាត់គ្រោងរៀបចំបុណ្យប្រាសាទព្រះគោ រយៈពេល ៣ ថ្ងៃសុំសេចក្តីសុខចម្រើន
អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង គ្រោងរៀបចំពិធីបុណ្យប្រាសាទព្រះគោរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ០៥ ខែមេសាដល់ថ្ងៃទី ០៨ មេសាឆ្នាំ ២០២៤ ដោយមានការរៀបចំសិល្បៈវាយខែលរបស់បងប្អូនជនជាតិគួយបែបបុរាណ និងល្បែងប្រជាប្រិយជាច្រើនទៀត ក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក សន សារឿន អភិបាលស្រុកបានបញ្ចាក់ថា៖ ការរៀបចំប្រារព្ធពិធីបុណ្យប្រាសាទព្រះគោនេះ ក៏មានសិល្បៈវាយខែល ដែលបងប្អូនជនជាតិគួយសម្តែងដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរដើម ហើយក្នុងមួយឆ្នាំម្តងអាជ្ញាធរស្រុកបានគាំទ្រឱ្យបងប្អូនជនជាតិគួយ មកសម្តែងក្នុងពិធីបុណ្យប្រសាទព្រះគោដើម្បីសុំសេចក្តីសុខចម្រើន ហើយបានជូនទស្សនិកជនទស្សនាផង និងបានអភិរក្សប្រពៃណីរបស់ពួកគាត់ផង។
លោកអភិបាលស្រុកបញ្ជាក់បន្ថែមថា សកម្មភាពសម្តែង ការវាយខែល ជាផ្នែកមួយក្នុងវិស័យសិល្បៈ នៃអត្តសញ្ញាណខ្មែរដើម ដែលបច្ចុប្បន្នមានតែបងប្អូនជនជាតិគួយចេះសម្តែងសិល្បៈប្រភេទនេះ ជាមួយនិងឧបករណ៍តន្ត្រី ហើយអាជ្ញាធរនិយមនាំមកសម្តែង ក្នុងពិធីបុណ្យប្រសាទព្រះគោ ជារៀងរាល់ឆ្នាំ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង។

លោកបន្តថា៖ សិល្បៈមួយបែបនេះ អាជ្ញាធរនឹងប្រឹក្សាជាមួយស្ថាប័នពាក់ពន្ធ័រៀបចំឲ្យមានការហាត់រៀនពីចាស់ៗ ដើម្បីជួយលើកតម្កើងឲ្យមានប្រជាប្រិយភាពឡើងវិញ ហើយអ្នកចាសទុំជនជាតិត្រូវធ្វើការបណ្តុះបណ្តាល ទៅយុវវ័យជំនាន់ក្រោយ សម្រាប់បន្តវេនអភិរក្សព្រោះនេះជារបាំបែបប្រពៃណីបុរាណដែលប្រើប្រាស់ឧបករណ៍តន្ត្រីជាច្រើនប្រភេទ មានតាំងពីដូនតាយូរមកហើយ។
លោកកៅជួនជនជាតិគួយ និងជាប្រធានក្រុមដឹកនាំកីឡា ឬសិល្បៈ វាយខែល នៅភូមិឃុំអន្លងជ្រៃស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ ការសម្តែងសិល្បៈ វាយខែល ពួកគាត់ចេះលេងតពីគ្រូដូនតាមក តែត្រូវបាត់បង់នៅក្នុងរបរខ្មែរក្រហម ហើយក្រោយពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ទើបបងប្អូនជនជាតិគួយ បានស្រាវជ្រាវ និងនាំគ្នាហាត់រៀនយកមកសម្តែងឡើងវិញ។

លោកបន្តថា៖ ទម្រង់សិល្បៈមួយបែបនេះកំពុងបោះជំហានទៅរកការបាត់បង់ ព្រោះការរៀបចំអភិរក្សមិនទាន់មានស្ថាប័នពាក់ពន្ធ័ណាមួយជួយគិតគូមកដល់ពួកគាត់ទេ ម្យ៉ាងទៀតការសម្តែងគឺបានក្នុងមួយឆ្នាំម្តង នៅក្នុងពិធីបុណ្យប្រាសាទព្រះគោ តែប៉ុណ្ណោះហើយកាលពីជំនាន់ដើម គេហៅថារបាំវាយគួយថ្វាយព្រះគោ។
លោក ជ័យ ឃុន ជនជាតិគួយរស់នៅភូមិឆែប ឃុំឆែប១ ស្រុកឆែបខេត្តព្រះវិហារ ជាគ្រូបង្ហាត់សិល្បៈវាលខែលនេះបានទទួលស្គាល់ថា៖បច្ចុប្បន្នពួកគាត់កំពុងជំរុញឱ្យយុវជនហាត់រៀនដើម្បីចេះលេង ព្រោះចាស់ៗពួកគាត់មានអាយុកាលច្រើនហើយ និងចង់ផ្ទេរចំណេះទាំងនេះឱ្យកូនចៅយើង។
លោកបន្តថា៖ បច្ចុប្បន្នសិល្បៈវាលខែលមានការបាត់បង់ឧបករណ៍តន្ត្រីខ្លះៗ ព្រោះនៅមានតែស្គរ និងអ្នកផ្លុំស្លឹកតែប៉ុណ្ណោះ ចំណែកអ្នកផ្លុំស្នែង-ផ្លុំប៉ី ផ្លុំខ្លុយ អ្នកចេះបានស្លាប់បាត់បង់អស់ហើយលោកកំពុងស្រាវជ្រាវបង្ហាត់បង្រៀនឡើងវិញ។
សូមបញ្ជាក់ថា៖ សិល្បៈវាយខែល ឬរបាំវាយគួយនេះ បងប្អូនយើងភាគច្រើនហៅថា កីឡាវាយខែល ព្រោះមានតែជនជាតិគួយ នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងនិងស្រុកឆែបខេត្តព្រះវិហារ តែប៉ុណ្ណោះ ដែលបាននិយមសម្តែង ពេលមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសនៅពេលមានបុណ្យប្រសាទព្រះគោដើម្បីសុំសេចក្តីសុខចម្រើន នៅក្នុងខែមីនា និងមេសាជារៀងរាល់ឆ្នាំ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានឃើញហើយស្គាល់៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?