Connect with us

ព័ត៌មានជាតិ

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

បានផុស

នៅ

ទិដ្ឋភាពព្រះអាទិត្យពន្លឺព្រះអាទិត្យរៀបអស្ដង្គតចំកណ្ដាលទ្វារប្រាង្គប្រាសាទ ស្រីសិខារីស្វរ: ជារូបភាពដែលផ្តិតឡើងដោយ លោក អឿ សុភាព មគ្គុទេសក៍ទេសចរណ៍ ប្រចាំប្រាសាទព្រះវិហារ និងកម្រមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឃើញផ្ទាល់ភ្នែក នូវទិដ្ឋភាពបែបនេះណាស់។ នេះបើតាមការផុសផ្សាយរបស់ របស់ផេកផ្លូវការ មន្ទីរទេសចរណ៍ ខេត្តព្រះវិហារ នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។

បើតាមមន្ទីរទេសចរណ៍ខេត្តព្រះវិហារ រូបភាពប៉ុន្មានសន្លឹកនេះ ជាទិដ្ឋភាពពីលើកំពូលភ្នំដងរែក ប្រាសាទព្រះវិហារ កើតមានឡើងរៀងរាល់ឆ្នាំ ជារូបភាពដែលថតនៅប្រាសាទរបស់ព្រះបាទ សុរិយវរ្ម័នបរមនាម ព្រះកម្រងតញអញស្រីសុរយ្យវរមស្វរ: នៅថ្ងៃទី២១ និងទី២២ ខែមីនា ឆ្នាំ២០២៤ ពោលគឺក្នុងអំឡុងថ្ងៃតែមួយនៃ ព្រឹត្តិការណ៍សមរាត្រីអង្គរដែរ។

រូបភាព៖ មន្ទីរទេសចរណ៍ ខេត្តព្រះវិហារ (២១មីនា)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖ មន្ទីរទេសចរណ៍ ខេត្តព្រះវិហារ (២២មីនា)

ដោយឡែក បើនិយាយពីប្រជាប្រិយភាព ប្រាសាទបុរាណ ដែលស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាង្គដ៏ចំណាស់អាយុជាងមួយពាន់ឆ្នាំនេះ នៅតែឈរខ្ពស់យ៉ាងរឹងមាំ បង្អួតសម្រស់ដល់ទេសចរជាតិ និងអន្តរជាតិ មិនជិនណាយពីទិដ្ឋភាពនៃសម្រស់ឋានសួគ៌លោកិយនេះ ស្អាតពេកក្រៃ។ តួយ៉ាង សូម្បីតែប្រទេសក្បែរខាងកម្ពុជា ក៏នៅតែប្រាថ្នាការបើកច្រកទ្វារតំបន់ប្រាសាទព្រះវិហារ ឡើងវិញផងដែរ ដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍៕

ប្រភពរូបភាព៖ Piak
ប្រភពរូបភាព៖ Piak
ប្រភពរូបភាព៖ Piak
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

រដ្ឋចំណាយថវិកាជាង ១៣០០ លានដុល្លារ ជួយដល់គ្រួសារក្រីក្រប្រយុទ្ធនឹងកូវីដ-១៩

សេដ្ឋកិច្ច២១ នាទី មុន

ថៃ៖ ​រដ្ឋនឹងបន្ថយថ្លៃភ្លើង ប្រសិនបើ PTT បង់ការផាកពិន័យ

សេដ្ឋកិច្ច៥០ នាទី មុន

RMA បានតម្លើងរថយន្តម៉ូដែល Ford ជាង​២​ពាន់​គ្រឿងនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខណៈការលក់​ក្នុងឧស្សាហកម្មនេះធ្លាក់ចុះជិត​៣០​ភាគរយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក បញ្ជូន​វត្ថុបុរាណ​៣០​ដុំ ​ដែល​ត្រូវ​គេ​លួច​ខុស​ច្បាប់ មក​ឲ្យ​កម្ពុជា និង​ឥណ្ឌូណេស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្បាលរថភ្លើង១១គ្រឿង ដែលទិញពីជប៉ុន បានដឹកមកដល់កំពុងផែព្រះសីហនុហើយ នៅថ្ងៃទី២៧ ខែមេសា នេះ

Sokha Hotels

ព័ត៌មានពេញនិយម