ព័ត៌មានជាតិ
សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា
សាលាបង្រៀនគួរឯកជន មួយកន្លែង ក្នុងរាជធានីភ្នំពេញ បានបង្កើតកម្មវិធីលាងម៉ូតូ ដោយមានការចូលរួមពីសំណាក់ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ រួមគ្នាស្វែងរកថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោក គីម ឈង់ អ្នកសម្របសម្រួល និងជាប្រធានរដ្ឋបាលសាលាបង្រៀនគួររ៉ដវែល បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា គណៈគ្រប់គ្រងសាលាបង្រៀនគួររ៉ដវែល បានបង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដោយសារតែកាលនោះមន្ទីរពេទ្យគន្ធបុប្ផា ជួបនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង។ លោក បន្ថែមថា នៅពេលដែលមើលឃើញពីការលំបាករបស់មន្ទីរពេទ្យគន្ធបុប្ផា បែបនេះហើយ ទើបសាលាបង្រៀនគួររ៉ដវែល បានផ្ដួចផ្ដើមគំនិតគ្នា រួមគ្នាបង្កើតកម្មវិធីលាងម៉ូតូនេះ រហូតមកដល់ពេលបច្ចុប្បន្ន។

លោក គីម ឈង់ បានបញ្ជាក់ទៀតថា សម្រាប់កម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធាបុប្ផា នេះដែរ យ៉ាងហោចណាស់ ក្នុងមួយឆ្នាំសាលាបង្កើតឡើង ២ដង ដើម្បីឱ្យសិស្សានុសិស្ស និងអតីតសិស្សសាលាបង្រៀនគួររ៉ដវែល អាចមានលទ្ធភាពចូលរួមការកិច្ចការងារសង្គម និងបង្ហាញពីភាពសាមគ្គីគ្នារបស់យុវជន ដែលចាត់ទុកថាជាគំរូល្អមួយនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។

លោក គីម ឈង់ បន្ដទៀតថា ក្រៅពីការលាងម៉ូតូ ដើម្បីស្វែងថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា សាលាបង្រៀនគួររ៉ដវែល ក៏មានបង្កើតជាមូលនិធិមួយតាមរយៈប្រព័ន្ធអនឡាញ ដើម្បីឱ្យសិស្សានុសិស្ស និងអតីតសិស្ស សាលាបង្រៀនគួររ៉ដវែល ព្រមទាំងសប្បុរសជនជាតិ-អន្តរជាតិ ទាំងអស់ អាចចូលរួមបរិច្ចោគថវិកាតាមកម្លាំងសទ្ធារៀងៗខ្លួន ដើម្បីចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការថវិកាសម្រាប់ជួយដល់កុមារទាំងអស់ ក្នុងប្រទេសកម្ពុជា ផងដែរ។

សូមជម្រាបថា កម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ បង្កើតឡើង២ដង ក្នុងមួយឆ្នាំ ក្រោមការផ្ដួចផ្ដើមគំនិតរបស់គណៈគ្រប់គ្រងសាលាបង្រៀនគួររ៉ដវែល និងមានការចូលរួមពីសំណាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអតីតសិស្សទាំងអស់ បានរួមគ្នាបង្កើតកម្មវិធីសប្បុរសធម៌មួយនេះ ជារៀងរាល់ឆ្នាំ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៥៧ ផ្លូវ ៣១៨ សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


