អាជ្ញាធរ​ខណ្ឌដូនពេញ ​ដាក់​កម្លាំង​ការពារ​ជាប្រចាំ​ មិន​ឲ្យ​ចេញ​ចូល​កន្លែង​ ដែល​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដូនពេញ ​ដាក់​កម្លាំង​ការពារ​ជាប្រចាំ​ មិន​ឲ្យ​ចេញ​ចូល​កន្លែង​ ដែល​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩

Published

on

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ក្រោម​ការដឹកនាំ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ពាក់ព័ន្ធ​នឹង​វិធានការ​ការពារ​ ករណី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូល​ក្នុង​សហគមន៍​ថ្ងៃ​ទី​២០ កុម្ភៈ ។​

​ជាក់​ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១ លា​ម៉ោង ១១​និង​០០​នាទី លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​កោះអញ្ជើញ លោក លោកស្រី​អភិបាលរង លោក​អធិការ​នគរបាល​ខណ្ឌ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ លោក លោកស្រី​ប្រធាន​ការិយាល័យ​ចំណុះ​ជំនាញ លោក លោកស្រី​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សង្កាត់​ទាំង​១១ ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ និង​លោក​ប្រធាន​ប្រជា​ការពារ​ខណ្ឌ ដើម្បី​ប្រជុំ​បែងចែក​តួនាទី​ភារកិច្ច និង​ពង្រឹង​បន្ថែម អំពី​វិធានការ​រដ្ឋបាល ក៏ដូចជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ។​

​ក្នុង​នោះ​លោក​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ​បានសម្រេច​នឹង​ធ្វើ​ការណែនាំ​ជាគោលការណ៍​ដូចខាងក្រោម៖

-​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​, កងរាជអាវុធហត្ថ​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ត្រូវដាក់​កម្លាំង​យាម​ប្រចាំការ​ឲ្យ​បាន​មួយ​ម៉ាត់ និង​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ពាក់ព័ន្ធ​នឹង​ទីតាំង​ ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ នៅ​ចំណុច​ផ្លូវ​លេខ ១៧២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ។​

-​រដ្ឋបាល​សង្កាត់​-​ប៉ុស្តិ៍​ទាំង​១១ ត្រូវ​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម សេវាកម្ម ក្លឹប​កម្សាន្ត ឌី​ស្កូ និង​អាជីវកម្ម​ផ្សេងៗ​ឲ្យ​ចូល​រួម​សហការ និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ល្អ​ប្រសើរ ព្រមទាំង​ចុះ​ត្រួតពិនិត្យ​ធ្វើ​កំណត់ហេតុ និង​បូកសរុប​របាយការណ៍​មក​រដ្ឋបាល​ខណ្ឌ​ជាប្រចាំ ។​

-​បន្ត​តាមដាន ត្រួតពិនិត្យ យកចិត្តទុកដាក់​លើ​ការងារ​យាម​ប្រចាំការ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដែល​មាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។​

-​បន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​ចូលរួម​សហការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ១៩ ដោយ​បន្ត​ពាក់​ម៉ាស លាងដៃ​នឹង​សាប៊ូ ឬ​អាល់​កុល និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ឲ្យ​បាន​ផុសផុល​បន្ថែមទៀត។ ក្នុងករណី​គ្មាន​ភារកិច្ច​ចាំបាច់​សូម​ស្នាក់នៅ​ក្នុងផ្ទះ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​គួរបញ្ជាក់​ផងដែរ​ថា ​នៅវេលា​ម៉ោង ៤​និង​០០​នាទី ទៀបភ្លឺ នា​ថ្ងៃទី​២០​ ខែ​កុម្ភះ ​ឆ្នាំ​២០២១ ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​មក​យក​ជន​ជាតិ​ចិន​ចំនួន ០៤ នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​អាគារ​លេខ ២៨ ដែល​មាន យីហោ​Leclassioue​ផ្លូវ ១៧២​ក្រុម​៩០ ភូមិ ១៤​សង្កាត់​ផ្សារ​ថ្មី​ទី ៣ ខណ្ឌដូនពេញ ដែលមាន​ផ្ទុកមេរោគ covid 19 ដើម្បី​យក​ទៅ​មន្ទីរពេទ្យ​រុស្សី​។​

​អាជ្ញាធរ​ខណ្ឌដូនពេញ​បានបញ្ជាក់​ថា ​នៅ​ទីតាំង​កន្លែង​ ដែល​មាន​ការសង្ស័យ​ពាក់ព័ន្ធ​នឹង​ការឆ្លង​ជំងឺ​កូ​វីត​ឆ្លង​១៩​នៅ​ទីតាំង​យី​Leclassioue​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​នេះ​ដែរ អាជ្ញាធរ​បានដាក់​កម្លាំង​ការពារ​ហ៊ុមព័ទ្ធ​ទីតាំង​កើតហេតុ​មិន​អនុញ្ញាត​ឲ្យ​មានការ​ចេញចូល​នាំ​ឲ្យ​​មានការ​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​ឡើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ខុន​ដូ​ ដែល​ត្រូវ​បាន​ជនជាតិ​ចិន​ចំនួន៤ នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​យក​ទៅ​មន្ទីរពេទ្យ​រុស្ស៊ី​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅឬ​ចេញចូល​តាម​សេរីភាព​នៅ​ទេ ​គឺ​តម្រូវ​ពួកគាត់​ទាំង​អស់​នោះ​នៅ​ខាងក្នុង​រង់ចាំ​មន្ត្រី​ជំនាញ​អនុញ្ញាត​ទើប​ដក​កម្លាំង​វិញ​។ ចំពោះ​បញ្ហា​ហូប​ចុះ​វិញ​ គឺ​តម្រូវ​ឲ្យ​ខាង​ម្ចាស់​ទីតាំង​កើតហេតុ​ធ្វើ​អាហារ​ហូបចុក​ នៅ​ក្នុង​ទីតាំង​នោះ​តែម្ដង​ ដើម្បី​បង្ការ​នឹង​ទប់ស្កាត់​ឲ្យ​បាន​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ25 mins ago

លោក ជិន ម៉ា​លីន ពន្យល់​៣​ចំណុច​អំពី​ទិដ្ឋភាព​ច្បាប់ និង​នីតិវិធីតុលាការ ពាក់ព័ន្ធ​ព្រឹត្តិការ​ណ៏​៩ វិច្ឆិកា​

ព័ត៌មានជាតិ27 mins ago

រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ជាង​១៥០​នាក់​ជាមួយ​ជនជាតិ​ចិន​២​នាក់ ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង

ព័ត៌មានជាតិ58 mins ago

ចាប់ពិន័យបុរស​ពីរ​នាក់ នៅខេត្ត​​ព្រះសីហនុ​ម្នាក់២លាន​រៀល​ ដោយសារបំពានវិធាន​ការ​ចត្តាឡីស័ក

ព័ត៌មានជាតិ1 hour ago

បេ​ក្ខ​នារី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ៖ កុមារ​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព

កីឡា2 hours ago

ត្រៀម​បញ្ជូន​គ្រូបង្វឹក​អត្តពលកម្ម​ជា​ស្ត្រី​ដំបូង​ទៅ​សិក្សា​វគ្គ​កម្រិត​២​នៅ​អាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services