ព័ត៌មានជាតិ
ថ្ងៃទី១៥ ខែមេសា មានពលរដ្ឋខ្មែរបានធ្វើដំណើរត្រឡប់ចូលប្រទេសវិញចំនួន១៥ ៨៧៣នាក់
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញសរុបចំនួន១៥ ៨៧៣នាក់ ដែលក្នុងនោះមានពលករសរុបចំនួន៦៦១នាក់។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សេចក្ដីជូនដំណឹងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរវិលចូលប្រទេសកម្ពុជាវិញ មានចំនួនសរុប៤២៨ ២១០នាក់ ដែលក្នុងនោះមានពលករចូលសរុបចំនួន១២៥ ៧៩៧នាក់។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រឹមតែមួយថ្ងៃ គឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនសរុបចំនួន១៥ ៨៧៣នាក់ ក្នុងនោះមានពលករសរុបចំនួន៦៦១នាក់។
ការវិលត្រឡប់របស់ពលរដ្ឋខ្មែរពេលនេះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បញ្ជាក់ថា គឺដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមជាមួយនឹងការទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរចូល-ចេញប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅក្រៅប្រទេស ដែលធ្វើឱ្យការធ្វើដំណើរវិលចូលប្រទេសវិញរបស់ពលរដ្ឋខ្មែរមានលំហូរច្រើនជាបន្តបន្ទាប់៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


