ព័ត៌មានជាតិ
លោក នេត ភត្ត្រា៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកិច្ចការអាទិភាពចម្បងក្នុងចំណោមបេសកកម្មសំខាន់ៗរបស់ក្រសួងព័ត៌មានអាណត្តិទី៧
លោក នេត ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកិច្ចការអាទិភាពចម្បង ក្នុងចំណោមបេសកកម្មសំខាន់ៗរបស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧នេះសម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សា ទំនុកចិត្តរបស់ប្រជាជន និងសង្គមជាតិទាំងមូលមកលើវិស័យព័ត៌មានកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” នៅកម្ពុជានាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីសារៈសំខាន់នៃការផ្តួចផ្តើមក្នុងការបង្កើត ឡើងនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ធម្មនុញ្ញនេះនឹងរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជាតាមរយៈការពង្រឹងគុណភាពនិងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

លោករដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ក្រោយធម្មនុញ្ញសារព័ត៌មាននេះត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងទៀតអាចយកធម្មនុញ្ញនេះជាមូលដ្ឋានក្នុងការរៀបចំក្រមសីលធម៌សម្រាប់អង្គភាព សមាគម និងស្ថាប័នរបស់ខ្លួនផ្ទាល់ សម្រាប់ ឱ្យសមាជិកគោរព និងអនុវត្តតាម។

ក្នុងន័យនេះ ធម្មនុញ្ញនេះផ្តល់ជាមូលដ្ឋានគ្រឹះ វិធានសំខាន់ៗ និងជាស្តង់ដារអប្បបរមា ដើម្បីតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជា ធរមាន។ ជាជំហររួម សិក្ខាសាលាទាំងមូលគាំទ្រការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយ ដើម្បីឱ្យមានការអនុវត្តស្តង់ដារ នៅកម្ពុជា។ ក្រសួងព័ត៌មានបានផ្តល់ក្រដាសស ដើម្បីស្នើឱ្យអ្នកសារព័ត៌មានសរសេរលើកឡើងនូវអ្វីដែលខ្លួនយល់ថាអ្នក កាសែតចាំបាច់ត្រូវមានក្រមសីលធម៌ និងត្រូវទទួលនូវការការពារបែបណា។

ជាលទ្ធផល សិក្ខាសាលាបានផ្តល់ឱកាសល្អ សម្រាប់អ្នកចូលរួមទាំងអស់ទទួលបាននូវចំណេះដឹងបន្ថែមពីបទឧទ្ទេសនាមដ៏ក្បោះក្បាយរបស់ លោក នេត្រ ភក្ត្រា ក្នុងក្របខណ្ឌនៃការតម្រង់ទិសលើការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយអ្នកចូលរួមទាំងអស់បានស្តាប់នូវការ អត្ថាធិប្បាយស៊ីជម្រៅ និងបានយល់កាន់តែច្បាស់បន្ថែមទៀតនូវទំនួលខុសត្រូវធំៗក្នុងនាមជាអ្នកសារព័ត៌មាន ចំណុច សំខាន់ៗដែលអ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់ ក៏ដូចជាចំណុចសំខាន់ៗផ្សេងទៀតដែលអ្នកសារព័ត៌មានមិនត្រូវ ធ្វើឡើយក្នុងការប្រកបអាជីព និងអនុវត្តសកម្មភាពការងាររបស់ខ្លួនប្រចាំថ្ងៃ។

ពិសេសជាងនេះទៀត សមាជិកនៃអង្គ សិក្ខាសាលាបានចូលរួមយ៉ាងផុលផុសក្នុងការផ្តល់ជាសំឡេង បញ្ចេញគំនិត មតិយោបល់ ដើម្បីផ្តល់ជាធាតុចូលក្នុងការ រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់អាចយកទៅអនុវត្តបានទាំងអស់គ្នា ក្នុងគោលបំណង រួមចំណែកលើកតម្កើងតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់រីកចម្រើនឡើងថែមទៀត បន្ទាប់ពីសិក្ខាសាលានេះ ក្រសួងព័ត៌មាននឹងប្រមូលរាល់ធាតុចូលទាំងអស់ដែលទទួលបានពីអ្នកចូលរួម ដើម្បីតាក់តែង ជាសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ក្រសួងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាបន្ត បន្ទាប់ទៀត មុននឹងអាចឈានដល់ការអនុម័តជារួម លើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយសម្រាប់អនុវត្ត។

គួរបញ្ជាក់ថា សិក្ខាសាលានាព្រឹកថ្ងៃទី១៩ ខែមេសានេះមានអ្នកចូលរួមសរុបចំនួន៣២៥នាក់ មានសមាសភាព ជាអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលបានអញ្ជើញមកពីអង្គភាពសារ ព័ត៌មាន សមាគមសារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័នផ្សេងទៀត ក្រោយអធិបតីភាពលោកនេត ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


