ព័ត៌មានជាតិ
អគារផ្នែកជំងឺកុមារថ្មីតម្លៃជិត ១ លានដុល្លារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
អគារផ្នែកជំងឺកុមារថ្មីចំនួន ១ ខ្នង មានកម្ពស់ ២ ជាន់ បណ្តោយប្រវែង ៤០ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដោយបានចំណាយថវិកាសរុបប្រមាណ ៩៤៥ ៥៦០ ដុល្លារ ជាអំណោយរបស់មជ្ឈមណ្ឌលថែទាំសុខភាពចេនឡា។
អគារផ្នែកជំងឺកុមារថ្មីនេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

តាមការបញ្ជាក់ពីលោក ឡុង ចន្តា នាយកប្រចាំប្រទេសនៃមជ្ឍមណ្ឌលថែទាំសុខភាពកុមារចេនឡាបានឲ្យដឹថា អគារផ្នែកជំងឺកុមារថ្មី បានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមខែមករា ឆ្នាំ២០២៥ ជាអំណោយរបស់អង្គការមជ្ឈមណ្ឌលថែទាំសុខភាពចេនឡា ក្នុងការចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះ។
មណ្ឌលថែទាំសុខភាពកុមារចេនឡា Chenla Children’s Health Care បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមការងារមួយក្រុមមានទស្សនៈវិស័យរួមគ្នា មកពី កម្ពុជា កាណាដា អូស្ត្រាលី សិង្ហបុរី អាឡឺម៉ង់ និងប្រទេសមួយចំនួនផ្សេងទៀត។



លោក ឡុង ចន្តា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា នៅក្នុងឆ្នាំ២០២៤ មណ្ឌលថែទាំសុខភាព កុមារចេនឡា មានកុមារមកសម្រាកព្យាបាលពេទ្យសរុបចំនួន ២ ៧១៥ នាក់ និងពិគ្រោះជំងឺកុមារមានចំនួន ២ ម៉ឺននាក់។ កុមារភាគច្រើន ប្រឈមទៅនឹងជំងឺ គ្រុនឈាម រាគ ក្អួតធ្ងន់ធ្ងរ ផ្លូវដង្ហើម និងកង្វះអាហាររូបបត្ថម្ភ។
តាមរយៈអគារផ្នែកជំងឺកុមារថ្មីនេះ លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងមកទទូលសេវាសុខភាពបានច្រើនជាងឆ្នាំមុនៗ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


