Connect with us

ព័ត៌មានជាតិ

នៅតាម​ច្រកចេញ ចូល​សាលា​រាជធានី​ភ្នំពេញ​ បាន​បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid ​ហើយ​

បានផុស

នៅ

​នៅតាម​ច្រកចេញ-ចូល​ សាលា​រាជធានី​ភ្នំពេញ​ បាន​បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid​ហើយ ដោយ​ចាប់​តាំងពី​ថ្ងៃទី​២២ ខែ​កុម្ភៈ​មក​ម្ល៉េះ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែល​ជំងឺ​នេះ ​បាន​និង​កំពុង​រីក​រាល​ដាល​ដល់​សហគមន៍​ជាថ្មី​ម្ដងទៀត​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​នេះ អាច​គ្រប់គ្រង​ទិន្នន័យ​បាន​យ៉ាង​ល្អ​ប្រសើរ​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​ ជាក់​ស្តែក​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​កុម្ភៈ​នេះ ថ្នាក់ដឹកនាំ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ និង​ភ្ញៀវ ដែល​ចូល​សាលា​រាជធានី បាន​ប្រើប្រាស់ QR Code ទប់ស្កាត់​កូ​វីដ Stop Covid​គ្រប់គ្នា ជាមួយនិង​ការ​វាស់​កម្ដៅ បាញ់ លាងដៃ​និង​អាកុល​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​ការ​បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid​នេះ កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ​កន្លងមកនេះ នៅក្នុង​កិច្ចប្រជុំ​ជាបន្ទាន់​មួយ ជា​មួយនិង​ក្រសួង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ណែ​នាំទៅ​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ​ទាំងអស់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវតែ​បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid​នេះ ។ បច្ចេកវិទ្យា​ថ្មី​នេះ​ ពិត​ជា​មាន​សារៈសំខាន់ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន​និង​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​លឿន ជាង​ការប្រើប្រាស់​មនុស្ស​ ដើម្បី​ស្វែងរក ហើយ​អាច​យក​មនុស្ស​ដែល​ពាក់ព័ន្ធ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏ដូចជា​ទៅ​ព្យាបាល​បាន​លឿន​និង​ទាន់​ពេលវេលា​។

​លោក ​ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្នុង​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​ជាមួយនិង​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ កុម្ភៈ​កន្លងមកនេះ បាន​មានប្រសាសន៍​បញ្ជាក់​ហើយ​ថា បច្ចេកវិទ្យា​ថ្មី QR Code ទប់ស្កាត់​កូ​វីដ Stop Covid នេះ​ពិតជា​មានតម្លៃ​និង​ផ្ដល់​ភាពងាយស្រួល ក្នុង​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដោយសារ​ថា បើ​អ្នកពាក់ព័ន្ធ​ជាមួយនឹង​កូ​វីដ​-១៩ បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​បង្ហាញ​ទៅលើ​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន ថា​បុគ្គល​នេះ ធម្មតា​បុគ្គល​នេះ​ជា​បុគ្គល​មាន​ហានិភ័យ​ខ្ពស់​និង​បុគ្គល​នេះ​ជា​បុគ្គល​គួរ​ឲ្យ​សង្ស័យ ដែល​យើង​អាច​ធ្វើ​ចំណាត់​ការ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​នៅខ្មែរ​ប្រើ​ QR Code ដាក់​តាម​ភោជនីយដ្ឋាន កន្លែង​ចេញ​ចូល​ អាច​ឆែកដឹង​​កន្លែង​មាន​​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៦ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម