Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ស្នើសុំដកតំណែងប្រធានមន្ទីរបរិស្ថានខេត្ត

បានផុស

នៅ

អភិបាលខេត្តមណ្ឌលគិរី បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំសម្រួលភារកិច្ចលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន ក្រោយកើតមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃណាមលៀរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី គោរពជូនលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ជាក់ថា យោង ស្មារតីកិច្ចប្រជុំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ៧ ចំណុចនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងការចាត់វិធានការរដ្ឋបាលមន្ត្រីពាក់ព័ន្ធករណីបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ។

យោងស្មារតីកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើករណីនេះ ស្នើសុំលោក រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដូចខាងក្រោម៖ ១- ស្នើសុំសម្រួលភារកិច្ចលោក ឆៅ ប៊ុនធឿន ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើ ការងារនៅទីស្តីការក្រសួងបរិស្ថាន។ ២- ស្នើសុំតែងតាំងលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជាប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត ដើម្បីដឹកនាំការងារបណ្តោះអាសន្ននៅមន្ទីរ ។ ៣-សូមគោរពស្នើសុំលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមន្ត្រីមួយរូបដែលមានសមត្ថភាពមានការទទួលខុសត្រូវ និងមានទំនាក់ទំនងការងារល្អដើម្បីតែងតាំងជា ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

គួររំលឹកថា នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី កាលពីថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ លោក សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។

ការស្នើសុំសម្រួលភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានមជ្ឈដ្ឋាននានាយល់ឃើញថា ទំនងលោកប្រធានមន្ទីរមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃណាមលៀរនេះហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម