Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​​ប្រកួតកីឡា​ថ្នាក់ខេត្ត​មណ្ឌល​គិរី៤ថ្ងៃ​បាន​បញ្ចប់​ដោយជោគជ័យ

បានផុស

នៅ

ការប្រកួតកីឡាសិស្សមធ្យមរយៈពេល ៤ថ្ងៃ ជ្រើសរើសជើងឯកថ្នាក់ខេត្តមកពីបណ្តាក្រុង ស្រុកទាំង៥ ដណ្តើមពានរង្វាន់មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ប្រចាំឆ្នាំ២០២៤-២០២៥ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី» ឱ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២២ខែមីនា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្តមកពីបណ្តាក្រុងស្រុកទាំង៥ ត្រូវបានបញ្ចប់ យ៉ងរលូននិងជោគជ័យ។ 

លោកបន្តថា ការប្រកួតកីឡាដណ្តើមពានរង្វាន់មន្ទីរអប់រំ យុវជន និងកីឡា ជ្រើសរើសជើងឯកថ្នាក់ខេត្តនេះ បែងចែកជា២វគ្គ គឺវគ្គទី១ សម្រាប់សិស្សបឋម ចាប់ពីថ្ងៃទី១២ ដល់ ១៧ខែមីនា ហើយវគ្គទី២ ចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែមីនា ឆ្នាំ២០២៥។ ក្នុងការប្រកួតចំនួន ២វគ្គនោះ មានវិញ្ញាសាដូចជា បាល់ទាត់បុរសនារីបាល់ទះបុរសនារី អត្តពលកម្ម បុរសនារី និងកីឡា បោះប៊ូលនិងប៉េតង់។ ការប្រកួតកីឡាជ្រើសរើសជើងឯកប្រចាំខេត្តនេះមកពីតាមបណ្ដាក្រុងស្រុកទាំង៥ រួមមាន ស្រុកកោះញែក ស្រុកពេជ្រាដា ស្រុកកែវសីមា ស្រុកអូររាំង និងក្រុងសែនមនោរម្យ។ ក្រុមដែលទទួលជយលាភីលេខ១ ជើងឯកថ្នាក់ខេត្តនឹងទទួលបានពាន១ និងប្រាក់រង្វាន់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។

លោកបន្ថែមថា ការប្រកួតកីឡាប្រចាំឆ្នាំនេះ មានគោលបំណង់ ដើម្បីពង្រឹងចំណងមិត្តភាព រវាងស្រុក និងស្រុក និងថ្នាក់ក្រុង តាមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព» និងដើម្បីអបអរសាទរឳកាសឆ្នាំសិក្សាថ្មី២០២៤-២០២៥ ជ្រើសរើសជើងឯកថ្នាក់ខេត្ត។ បន្ទាប់មកធ្វើការវាស់ស្ទង់បច្ចេកទេសជ្រើសរើសយកកីឡាករ កីឡាការិនីឆ្នើម និងមានទេពកោសល្យល្អប្រមូលផ្ដុំគ្នាហ្វឹកហាត់ដើម្បីបន្តពង្រឹងសមត្ថភាពបន្ថែមទៀតសម្រាប់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួត រើសសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅឯរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តនៅក្នុងឆ្នាំនេះ គឺមានការផុសផុលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់សិស្សានុសិស្សមកចូលរួមប្រកួត នឹងមហាជនមកគាំទ្រទស្សនាយ៉ាងច្រើនកុះករ។ ព្រោះពេលកន្លងទៅ អាជ្ញាធរក្រុងស្រុកបានផ្សព្វផ្សាយជូនដំណឹងទៅដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាអាជីវករលក់ដូរផ្សេងគ្រប់មជ្ឈដ្ឋានមកចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករ ពេលកំពុងប្រកួតផងដែរ។

បន្ថែមលើសពីនេះ លោកប្រធានមន្ទីរអប់រំខេត្ត ក៏បានគូសរំលេចផងដែរថា ដោយសារប្រទេសកម្ពុជាមានសុខសន្ដិភាពពេញបរិបូរណ៍ «ក្រោមម្លប់សន្ដិភាព» ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាំឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ទើបកីឡារបស់យើងរស់នៅក្នុងសន្តិភាព។ លោកក៏បាន អំពាវនាវឱ្យកីឡាករ កីឡាការិនីសិស្សានុសិស្សទាំងអស់ ខំប្រឹងប្រែងសិក្សារៀនសូត្រ ចៀសឱ្យផុតពីគ្រឿងញៀន «កីឡាមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការ» ហើយក្នុងនាមយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សី សសរទ្រូងនៃប្រទេសជាតិ អនុវត្តនៃចក្រស្ដុកស្ដម្ភ រៀនឱ្យមានចំណេះដឹង ឱ្យមានចំណេះធ្វើ នឹងមានបំណិនជីវិត ហើយរួមរស់ជាមួយគ្នានៅក្នុងសង្គមជារៀងដរាប៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សូរិយា ជុន​​ហ្គ្រុនហ្គ្រីងគីត ដែល​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ថៃ ជានរណា?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោកស្រី ផែនថងថាន៖ ខ្ញុំ​នឹង​ប្រើ​ពេល១៥ថ្ងៃ​ពន្យល់​តុលាការ​ថា​ខ្ញុំ​ធ្វើ​ដើម្បី​ជាតិ​លើស​ពី១០០%

Sokha Hotels

ព័ត៌មានពេញនិយម