ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងងាយស្រួលនោះទេ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការ លើកឡើងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងងាយស្រួលនោះទេ អាចផ្ដល់ផលជះជាវិជ្ជមាន និងអវិជ្ជមាន ដោយកត្តាណាមួយ។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពី«ការពិនិត្យពិភាក្សា អំពីដំណើរការ នៃការត្រួតពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាល កាលពីរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «ការងារកែទម្រង់ មិនមែនជារឿងងាយស្រួលនោះទេ ព្រមទាំងអាចផ្ដល់ផលជះជាវិជ្ជមាន និងអវិជ្ជមាន ដោយកត្តាណាមួយ»។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា តែអ្វីដែលសំខាន់ និងចាំបាច់បំផុតនោះ គឺការកែទម្រង់ដែលធានានូវការផ្តល់ផលប្រយោជន៍រួមជាវិជ្ជមាន ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាតិ និងប្រជាជន ស្របតាមបរិបទបច្ចុប្បន្នផង និងដើម្បីធានាភាពធន់ នៃរដ្ឋបាលសាធារណៈក្នុងនិរន្តរភាពយូរអង្វែងផង។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា ការងារកែទម្រង់ ទាមទារទស្សនវិស័យ និងឆន្ទៈនយោបាយខ្ពស់ នៃតួអង្គដឹកនាំ ហើយត្រូវការឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការប្ដេជ្ញាចិត្តប្រកបដោយភាពស្មោះត្រង់ និងការលះបង់ខ្ពស់។ ឯកឧត្ដម សូមយកឱកាសនេះ អរគុណដល់ ឯកឧត្ដម លោកជំទាវ ក៏ដូចជាក្រុមការងារអន្តរក្រសួង នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានចូលរួមមតិយោបល់ ត្រង់ទៅត្រង់មក ដែលជាធាតុចូលដ៏សំខាន់លើការធ្វើវឌ្ឍនភាពឯកសារ។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា កិច្ចប្រជុំរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ កាលពីរសៀលម្សិលមិញនេះ បានបង្ហាញយ៉ាងច្បាស់នូវការគិតគូរពិចារណាលើអនាគតរបស់កម្ពុជា ស្របតាមទស្សនវិស័យរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី លើការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការរៀបចំឲ្យបានស្អាត និងមានរបៀបរៀបរយ។
ទន្ទឹមនឹងនេះ ឯកឧត្ដម ក៏សូមអរគុណដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈគ្រប់ៗ រូប ដែលបានសិក្សា ស្រាវជ្រាវ ពិភាក្សា និងផលិតបានជាឯកសារ នៃសេចក្ដីព្រាងដ៏មានសារៈសំខាន់។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា រដ្ឋបាលសាធារណៈ ទំនើប និងប្រកបដោយសមត្ថភាព ស្ថាប័នមានសមិទ្ធកម្មប្រកបដោយគុណភាព មានវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព នឹងក្លាយជាកេរដំណែលដ៏ផូរផង់មួយសម្រាប់បន្សល់ទុកជូនអ្នកជំនាន់ក្រោយទាំងអស់គ្នា៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


