ព័ត៌មានជាតិ
យុវជន សិស្ស/និស្សិត ជិត ១០០ នាក់ ទទួលបានលទ្ធផលល្អពីការសម្ភាសការងារក្នុងវេទិកាការងាររបស់ NEA ម្សិលមិញ
វេទិកាការងារ និងកម្មសិក្សាការងារ ពេញមួយថ្ងៃ របស់ NEA ដែលសហការរៀបចំជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ ដោយមាន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២២៥ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនទាំង ១៤។ ជាលទ្ធផល បេក្ខជនចំនួន ៧ នាក់ បានសម្ភាសជាប់ជាស្ថាពរភ្លាមៗ និង បេក្ខជន ៧២ នាក់ ផ្សេងទៀត បានសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនម្តងទៀត នាពេលឆាប់ៗ ខាងមុខនេះ។

កញ្ញា ចន្ធី លីមុំ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ឆ្នាំទី ៣ លើកឡើងថា វេទិកាការងារនេះគឺពិតជាសំខាន់ណាស់សម្រាប់សិស្ស-និស្សិត ដែលពុំមានពេលដើរស្វែងរកការងារធ្វើ។ កញ្ញា លីមុំ ពិតជាសូមអរគុណចំពោះ NEA ដែលបានរៀបចំវេទិកាការងារនេះឡើង និងសូមជំរុញឱ្យខាង NEA រៀបចំវេទិកាការងារនេះឱ្យបានញឹកញាប់បន្ថែមទៀតផងដែរ។
កញ្ញា វាសនា យ៉ានុត ជានិស្សិតកំពុងសិក្សាជំនាញគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបរាប់ថា វេទិកាការងារនេះ ពិតជាល្អខ្លាំងណាស់ ព្រោះបានចំណេញទាំងថវិកា និងពេលវេលា ពិសេសអាចបង្កើតជម្រើសជាច្រើនដល់អ្នកស្វែងរកការងារឱ្យបានជួបជាមួយក្រុមហ៊ុនដែលមកចូលរួមក្នុងវេទិកាការងារនាថ្ងៃនេះផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនដែលបានចូលរួមក្នុងវេទិកាការងារ និងកម្មសិក្សា កាលពីថ្ងៃទី ២៥ មេសា ម្សិលមិញ រួមមាន ៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួច ម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។
ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


