Connect with us

ព័ត៌មានជាតិ

នារី​ជនជាតិ​ចិនពីរ​នាក់ តេស្តសុខភាព បំណងវិលទៅស្រុក​វិញ​ ទើប​រក​ឃើញ​ឆ្លងកូវីដ១៩​

បានផុស

នៅ

នារី​ជន​ជាតិ​ចិន​ពីរ​​នាក់​ ដោយមាន​បំណង​វិល​ទៅ​​ប្រទេស​ចិន​វិញ​ បាន​ទៅធ្វើ​តេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាល​ពីថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ២០២១​។ លទ្ធផល​​តេស្តវត្ថុសំណាករបស់​អ្នក​ទាំងពីរ​ ចេញ​ដោយ​វិទ្យាស្ថាន​សុខភាពសាធារណៈនៃក្រសួង​សុខាភិបាល​បា​ន​រក​ឃើញ​​ឆ្លងកូវីដ១៩​ នៅថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២១​នេះ។ បច្ចុប្បន្ន​អ្នកទាំងពីរ​​ត្រូវបាន​ដាក់ឱ្យសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីជនជាតិចិន​ទីមួយអាយុ ៣៥ ឆ្នាំ ធ្លាប់​បានធ្វើដំណើរ​មកពីរាជធានីភ្នំពេញ កាលពី​ថ្ងៃ ១៦ កុម្ភៈ ២០២១ បានមកស្នាក់នៅសណ្ឋាគារជិនព័រអុី សង្កាត់លេខ ៣ ក្រុង​ព្រះសីហនុ ជាមួយ​សង្សារ និងនារិជនជាតិចិនទីពីរ អាយុ ២២ ឆ្នាំ មកពី​រាជធានីភ្នំពេញនៅ​ថ្ងៃ ២០ កុម្ភៈ តាម​រថយន្ត មក​ស្នាក់នៅ​សណ្ឋាគារហ័ងហ្គងជាយី នៅ​សង្កាត់លេខ ៤ ក្រុង​ព្រះសីហនុ ជាមួយ​សង្សារ។ នេះបើតាមរបាយការណ៍ជូនដំណឹរបស់រដ្ឋបាលខេត្តព្រះសីហនុ​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ២ ម៉ោង មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ៣ ម៉ោង មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម