Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀងបដិសេធព័ត៌មានថានៅក្រុងបាវិតមានអ្នកឆ្លងជំងឺកូវីដ១៩

បានផុស

នៅ

អាជ្ញាធរខេត្តស្វាយរៀង នៅថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២១បានច្រានចោលការផ្សព្វផ្សាយថាមានករណីឆ្លងជំងឺកូវីដ១៩ កើតឡើងនៅក្រុងបាវិត២ ឬ៣ នាក់។

ក្រុមការងារគណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្អស្វាយរៀង ដែលមានលោក តូច ប៉ូលីវ៉ា ផងដែរបានដឹកនាំក្រុមការងារ និងកម្លាំងជំនាញ សហការជាមួយតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្កា នៅរោងចក្រស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ចុះស្រាវជ្រាវករណីមានគណនីWechat និងគណនីហ្វេកប៊ុកគ្រុប មួយបានបង្ហោះពាក់ព័ន្ធនិងបញ្ហាខ្លឹមសារដែលបានលើកឡើងថា “យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត និងរដ្ឋបាលខេត្តស្វាយរៀងបានបដិសេធព័ត៌មានក្លែងក្លាយនេះដែលផ្សព្វផ្សាយបំពុលសង្គមហើយ បានបញ្ជាក់ថា នៅក្នុងភូមិសាស្រ្តក្រុងបាវិត មិនមានការឆ្លងជំងឺកូវីដ១៩ មានសភាពស្ងប់ស្ងាត់ធម្មតា ដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។

នៅខេត្តស្វាយរៀងមានទីតាំងចាក់វ៉ាក់សាំង ៦ កន្លែង ដើម្បីចាក់ជូន មន្ត្រីសុខាភិបាល និងកម្លានគរបាលខេត្ត និងអ្នកបើកបរទាំងអស់ ដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានសុខាភិបាលរដ្ឋទាំងអស់ទូទាំងខេត្ត។

ទីតាំងដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដមានចំនួន៦កន្លែង រួមមាន៖
*ទី១៖ មន្ទីរពេទ្យខេត្តស្វាយរៀង
*ទី២៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ
*ទី៣៖ មន្ទីរពេទ្យបង្អែកស្វាយទាប
*ទី៤៖ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
*ទី៥៖ មន្ទីរពេទ្យបង្អែកជីភូ
*ទី៦៖ មន្ទីរពេទ្យបង្អែករមាសហែក។

អត្ថបទ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម