Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល យល់ព្រម​ឲ្យ​អនុវត្ត​នូវ​វិធានការ​ច្បាប់​ចំពោះ​បុគ្គល និង​ទីតាំង ដែល​មិន​អនុវត្ត​វិធានការ​សុខាភិបាល​

បានផុស

នៅ

​រាជរដ្ឋាភិបាល បានសម្រេច​ជាគោលការណ៍​យល់ព្រម​ឲ្យ​អនុវត្ត​នូវ​វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង​ដែល​មិន​សហការ​នូវ​វិធានការ​សុខាភិបាល ដែល​ក្នុងនោះ ទី​១, ចំពោះ​ជនបរទេស ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា និង​ហាម​ចូល​ប្រទេស​សារជាថ្មី ទី​២, ចំពោះ​ជនជាតិខ្មែរ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទី​៣, ចំពោះ​ទីតាំង ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសម្រេច​នេះ បាន​ធ្វើឡើង​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ របស់ ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​លោក កែន ស​ត្ថា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និង​យោងទៅលើ​ការស្នើសុំ​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ជំងឺ​កូ​វីដ​-១៩ នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​លិខិត​ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​គួររំលឹកថា កាលពី​ថ្មីៗ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ឌី វិជ្ជា អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ បានស្នើ​សុំ​ទៅ​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល ដែល​មិន​ធ្វើតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​គេចវេះ​មិន​ព្រម​ចូលខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រមទាំង​មិន​សហការ​ផ្តល់​ការសម្ភាសន៍​ជាដើម​។​

​ក្នុង​លិខិត​គោរព​ជូន​សម្តេច​តេ​ជោ​លើកឡើងថា កន្លងមក​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា ២៨ វិច្ឆិកា និង​ព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​ប្រតិបត្តិការ​របស់ខ្លួន ក្នុងនោះ​បញ្ហា​បុគ្គល ជាប់​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩ មិន​ព្រម​សហការ​ផ្តល់​ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និង​ករណី​រត់គេច​មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក ព្រមទាំង​ទីតាំង​មិន​សហការ​ចំពោះ​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល ផ្ទុក​ជំងឺ​កូ​វីដ​១៩ ដែល​ឲ្យ​ធ្វើប្រតិបត្តិការ​មាន​ភាពយឺតយ៉ាវ និង ខ្វះចន្លោះ ហេតុដូចនេះ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ ក្នុង​សហគមន៍ អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​ មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ បានស្នើ​សុំ គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នូវ​វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង ដែល​មិនសហការ ។​

​ចំណុច​ដែល​ស្នើសុំ​គោលការណ៍​នោះ​រួមមាន​: ១. ចំពោះ​ជនបរទេស​សូម គោរព​ស្នើសុំ បណ្តេញ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា និង ហាម​ចូល ប្រទេស​សារជាថ្មី​។ ២. ចំពោះ​ជន ជាតិ ខ្មែរ សូម គោរព​ស្នើសុំ​ចាត់ វិធានការ​តាម ផ្លូវច្បាប់​។ ៣. ចំពោះ ទីតាំង សូម ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​។ ផ្អែក​តាម​សំណើ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​ហត្ថលេខា​យល់ ព្រម​តាម សំណើរ ៕

អត្ថបទ៖ កោះ​កែវ​

សូមចុចអាន៖ រក​ឃើញ​​បុរសម្នាក់​ ឆ្លងកូវីដ១៩ នៅ​ឫស្សី​​កែ​វ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម