Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​ប្រកាស​ផ្លាស់ប្តូរ​មន្ត្រី​សំខាន់ៗ​មួយចំនួន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បន្ថែម​ទៀត​

បានផុស

នៅ

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ផ្លាស់​ប្តូរ​មន្ត្រី​សំខាន់ៗ​មួយចំនួន​នៅក្នុង​សាលាខេត្ត​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រកាស​និង​តែងតាំង​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ដោយមាន​ការចូលរួម​ពី​លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។

យោង​តាម​ដីកា​ស្ដីពី​ការតែងតាំង និង​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​សាលាខេត្ត​ព្រះសីហនុ​លេខ ០០៦/២១​ដក សម្រេច​តែង តាំង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត ដូច​មាន​រាយ​នាម​ខាងក្រោម​១. លោក ឌឹ​ម វី ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ ជានា​យក​ទីចាត់ការ​រដ្ឋបាល ឲ្យ​ទទួល​មុខតំណែង​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​។​ ២. លោក ជា បា​ឈុន ឋានន្តរស័ក្តិ​នាយ​ក្រមការ​ដើម​ខ្សែ ថ្នាក់​លេខ​៣ ជា​ប្រធាន​អង្គភាព​ច្រក​ចេញចូល​តែមួយ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅជា​នាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​។

៣. លោកស្រី ម៉ាក សំណាង ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​១ ជា​នាយិកា​រង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ឲ្យ​ទទួល​មុខតំណែង​ជា​ប្រធាន​អង្គភាព​ច្រក​ចេញចូល​តែមួយ​សាលាខេត្ត​ព្រះសីហនុ​។​ ៤. លោក ស៊ាន ដា​នី​ន ឋានន្តរស័ក្ដិ​អនុមន្ត្រី​ថ្នាក់​លេខ​២ ជា​មន្ត្រី​ការិយាល័យ​គ្រប់គ្រង​ការអភិវឌ្ឍ និង​សំណង់ ឱ្យទទួល​មុខតំណែង​ជា​ប្រធាន​ការិយាល័យ​កិច្ចការ​ច្បាប់ និង​សុវត្ថិភាព​សាធារណៈ ទីចាត់ការ​អន្តរ​វិស័យ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ការប្រកាស​មុខតំណែង​មន្ត្រីរាជការ​សាលាខេត្ត​នាពេលនេះ គឺជា​ការសម្រួល​មន្ត្រីរាជកា​រ​ក្នុង​សាលាខេត្ត​ព្រះសីហនុ ដែល​បាន​បំពេញការងារ​ដោយ​យកចិត្តទុកដាក់ ការទទួលខុសត្រូវ​ពិសេស​ការពិនិត្យ​លទ្ធផល​ការងារ លក្ខខណ្ឌ​មន្ត្រី​ក្នុង​អង្គភាព​ខេត្ត​។

លោក គួច ចំរើន បន្ត​ថា ​រដ្ឋបាលខេត្ត ក៏ដូចជា​ក្រុមប្រឹក្សា​ខេត្ត បាន​ពិនិត្យ​និង​សម្រេច​ធ្វើការ​ផ្លាស់ប្តូរ​ភារកិច្ច ប្រកាស​មុខតំណែង​ដោយ​ផ្អែកលើ​លក្ខណៈ​សម្បត្តិ និង​តម្រូវ​ការចាំបាច់​ក្នុង​ការ​បំពេញការងារ​របស់​មន្ត្រីរាជការ​សាលាខេត្ត​ព្រះសីហនុ។

លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​របស់​យើង​ត្រូវ​មានគុណ​តម្លៃ និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ល្អ​ក្នុង​អង្គភាព​ផ្តល់​កិច្ច​សហការ​គ្នា គាំទ្រ​ដំណើរការ​ក្នុង​ទីចាត់ការ​នីមួយៗ ហើយ​អ្នក​ដែល​យើង​បាន​ជ្រើសរើស​ប្រកាស​មុខតំណែង​ត្រូវ​ខិតខំ​បំពេញការងារ​ឱ្យ​ទទួលបាន​ជោគជ័យ​ផ្អែកលើ​លទ្ធផល​បំពេញការងារ​ជា​ក្រុម សាមគ្គីភាព​ផ្ទៃក្នុង​ដឹកនាំ​ក្នុង​អង្គភាព​។

លោក​បាន​បន្ថែម​ទៀត​ថា ​ចំណែក​មន្ត្រី​ក្នុង​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ ត្រូវ​មាន​គណនេយ្យភាព​ប្រកបដោយ​ឆន្ទៈ ចូលរួម​បំពេញការងារ​តាម​តួនាទី​ភារកិច្ច​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​អង្គភាព​ខ្លួន ដើម្បី​បម្រើសេវា​សាធារណៈ​ជូន​អតិថិជន​កាន់តែ​ទទួលខុសត្រូវ​ខ្ពស់ ធានា​បាន​ការ​គាំទ្រ​ពី​មហាជន​ក្នុង​ខេត្ត​ព្រះសីហនុ៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម