Connect with us

ព័ត៌មានជាតិ

ទម្លាប់​ល្អ​ណាស់ ចុះទៅ​បំពេញ​បេសកកម្ម​ក៏​មិន​បោះបង់ ការគោរព​ទង់ជាតិ​

បានផុស

នៅ

​មន្ត្រីរាជការ​នៃ​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ ដែល​ចុះទៅ​បំពេញ​បេស​សកម្ម​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌល​គី​រី​នោះ​តែងតែ ជួបជុំគ្នា​គោរព​ទង់ជាតិ​មុន​ពេល​ចុះទៅ​បំពេញការងារ ​ដោយ​ពុំ​មាន​ខកខាន​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ប្រសាសន៍​លោក លឹម ពី ប្រធានការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹងថា នេះ​ជា​ភារកិច្ច​ចម្បង​ ដែល​អង្គភាព​របស់​លោក​បាន​អនុវត្ត​តាំងពី​នៅ​ភ្នំពេញ​រហូតមកដល់​ខេត្ត​មណ្ឌល​គី​រី ​ក្នុងពេលដែល​ថ្នាក់លើ​ចាត់តាំង​អង្គភាព​របស់​លោក​ចុះ​មក​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​។

​លោក លឹម ពី បាន​បញ្ជាក់​ថា ការជួប​ជុំគ្នា​ដើម្បី​គោរព​ទង់ជាតិ​របស់​ជាតិ​យើង ​គឺ​អង្គភាព​របស់​មិនអាច​ខកខាន​បានឡើយ​។ ​ហើយ​មន្ត្រី​របស់​លោក ​គឺ​តែង​ភ្ញាក់​ពី​ព្រលឹម​ដែល​ជា​ទម្លាប់​របស់គាត់​ទៅហើយ សា​រៈ​សំខាន់​ជាងនេះទៀត ​គឺ​នៅ​ពេល​គោរព​ទង់ជាតិ​រួចរាល់​ហើយ​ក្នុងនាម​រូបលោក ​ដែល​ជា​ប្រធាន​តែង​មាន​យោបល់​លើកឡើង​ទៅកាន់​មន្ត្រី​ដែល​ចុះទៅ​បំពេញការងារ​ក្រែង​មាន​ផល​លំបាក​ឬ​មាន​អ្វី​ចង់​លើកឡើង​ គឺ​ត្រូវ​លើកឡើង​ក្នុង​ពេល​ជួបជុំគ្នា​ចៀសវាង​ទៅ​និយាយ​នៅ​ខាងក្រៅ ហើយ​ការផ្លាស់ប្តូ​យោបល់​នៅពេល​ជួបជុំគ្នា​នេះ ​មាន​ផល់​ប្រយោជន៍​ខ្លាំង​ណាស់​។​ ពិសេស​មាន​វិន័យ​ល្អ​មិន​ខុស​ពី​យុទ្ធជន​ការពារ​ទឹកដី​មាតុភូមិ​របស់​យើង​ឡើយ​។​ សកម្មភាព​នេះ​ គឺ​សុំ​ឲ្យ​អង្គភាព​របស់​រដ្ឋ​គួរតែ​អនុវត្តន៍​ឲ្យ​បាន​ព្រមៗ​គ្នា​នោះ​ជា​ការ​ល្អ​ប្រសើរ​បំផុត​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម