ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ ដោយជោគជ័យ នៅខែវិច្ឆិកានេះ
ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់សត្វមករ ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ នៅខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារជួសជុលប្រព័ន្ធបង្ហូរទឹកចម្លាក់សត្វមករ ដំណាក់កាលទី១ ក្នុងប្រវែង ១៨ម៉ែត្រ។ អ្នកស្រីបញ្ជាក់ថា ដើម្បីជួសជុលប្រព័ន្ធបង្ហូរទឹកនៃចម្លាក់សត្វមករនេះឡើងវិញ ក្រុមការងារបានសម្រង់ប្លង់ថ្មរាយប៉ាយ កំណាយស្រាវជ្រាវ ចុះបញ្ជីថ្ម ជួសជុលពង្រឹងថ្មដែលខូចខាត និងរៀបចំដងខ្លួនសត្វមករតាមលំនាំដើមឡើងវិញ។ លើសពីនេះ ក្រុមការងារបានសិក្សាគ្រឹះធ្វើយ៉ាងណាឱ្យចម្លាក់សត្វមករនេះរឹងមាំយូរអង្វែង ដោយការពារនូវការហូរច្រោះនៃទឹក ដែលជាបញ្ហាចម្បងនៃការបំផ្លាញរចនាសម្ពន្ធនៃចម្លាក់សត្វមករកទាំងមូល។
អ្នកជំនាញរូបនេះ រម្លឹកថា មុនជួសជុលស្ថានភាពនៃចម្លាក់សត្វមករ ថ្មនៃដងខ្លួនបានចល័តចេញពីទីតាំងដើម នៅរាយប៉ាយជាមួយថ្មធម្មជាតិ លែងមានតួនាទីជាប្រព័ន្ធបង្ហូរបន្តទៀត ដោយសារកត្តាអាយុកាល ពុំមានការថែទាំ ជាពិសេសការហូរច្រោះនៃទឹកបំផ្លាញគ្រឹះ និងរំកិលថ្មធម្មជាតិដែលទ្រដងខ្លួនមករជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលលើកតម្លៃចម្លាក់សត្វមករទោល ដែលមានទំហំធំ និងកម្របានរួចរាល់ឡើងវិញ ដោយភ្ញៀវទេសចរអាចមកទស្សនាស្វែងយល់។

ក្រៅពីទំនប់ទឹកមុជ និងចម្លាក់សត្វមករ ទីនេះក៏មានការដ្ឋានយកថ្មទៅកសាងប្រាសាទនៅសម័យបុរាណផងដែរ។ ស្របពេលជាមួយការជួសជុលចម្លាក់សត្វមករនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំកែសម្រួលផ្លូវចូលមកទីតាំងនេះ អាចធ្វើដំណើរបានដោយងាយស្រួល។
សូមបញ្ជាក់ថា ចម្លាក់សត្វមករ មានទីតាំងនៅទំនប់ទឹកមុជ ជាទំនប់ទឹកបុរាណ ស្ថិតនៅក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា៕


ដោយ៖ ជុន កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


