ព័ត៌មានជាតិ
ព្រះទីលានជល់ដំរី ២ទីតាំង នឹងបញ្ចប់ការជួសជុលនាចុងខែមករា ឆ្នាំ២០២៥
អាជ្ញាធរជាតិអប្សរា បានផ្សាយលើទំព័រហ្វសប៊ុក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា នៅក្នុងបរិវេណអង្គរធំ គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំង នៅផ្នែកខាងជើងប្រវែង២២ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង២១ម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ។

តាមប្រពដដែល គម្រោងជួសជុលព្រះទីលានជល់ដំរី ២ទីតាំង បានចាប់ផ្ដើមដំណើរការ តាំងពីឆ្នាំ២០១៩មក ក្នុងប្រវែងសរុបជាង៤០ម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្នបានសម្រេចលទ្ធផលស្ទើរតែទាំងស្រុង ដោយនៅសេសសល់តែការដាប់ឆ្លាក់ថ្មថ្មីជំនួសឱ្យថ្មចាស់ដែលបាត់បង់ប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក EO JINKYU ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងគម្រោង ឱ្យដឹងថា ការងារជួសជុលព្រះលានជល់ដំរីទាំង២ទីតាំង នៅផ្នែកខាងត្បូងប្រវែងចំនួន២១ម៉ែត្រ បានបញ្ចប់ទាំងស្រុងហើយ។ ចំណែកនៅផ្នែកខាងជើងប្រវែងចំនួន២២ម៉ែត្រ ក៏បានជួសជុលរួចរាល់រចនាសម្ពន្ធផ្សេងៗ គឺនៅសេសសល់តែការដាប់ឆ្លាក់សម្អាតមុខថ្មថ្មីដែលជំនួសថ្មចាស់បាត់បង់។ លោកថា ការងារនេះនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ អ្នកគ្រប់គ្រងគម្រោងដដែលបន្ថែមថា នៅទីតាំងព្រះលានជល់ដំរីប្រវែង២២ម៉ែត្រ នៅផ្នែកខាងជើង គឺបង្កាន់ដៃនាគបានបាត់បង់ទាំងស្រុង ដែលខុសពីផ្នែកខាងត្បូងដែលនៅសេសសល់ និងបានជួសជុលរៀបផ្គុំឡើងវិញទៅតាមលំនាំដើម។

លោក EO JINKYU បញ្ជាក់ថា ស្ថានភាពព្រះលានជល់ដំរីទាំង២ទីតាំង មុនពេលជួសជុលមានហានិភ័យខ្ពស់ ពិសេសផ្នែកខាងជើងបានទ្រេតប្រហែល៨៥ដឺក្រេ។ តាមរយៈកំណាយស្រាវជ្រាវរកឃើញថា គ្រឹះចុះខ្សោយ និងធ្លាប់បានជួសជុលម្ដងមកហើយកាលពីសម័យមុន និងនៅសម័យបារាំង។
ការខូចខាតបណ្តាលមកពីទឹកហូរច្រោះ និងផ្នែកខ្លះធ្លាប់បានជួសជុលមិនសូវមានគុណភាពផង។ ដូច្នេះ ការងារជួសជុលត្រូវធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់យ៉ាងត្រឹមត្រូវតាមបច្ចេកទេសបុរាណដើម្បីរក្សាបាននូវភាពរឹងមាំយូរអង្វែងនៃរចនាសម្ពន្ធនៃព្រះលានជល់ដំរីជាបន្តទៀត៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


