ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ ប.ស.ស បើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដល់កម្មការិនីសម្រាលកូនជិត ៩ ម៉ឺននាក់
ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ ប.ស.ស បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដល់កម្មការិនីសម្រាលកូនជិត ៩ ម៉ឺននាក់ បានជួយសម្រួលបន្ទុកក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កម្មករ-និយោជិតកាន់តែប្រសើរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ កក្កដា នេះថា នៅក្នុងរយៈពេល ៦ ខែ ឆ្នាំនេះ ប.ស.ស. បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលទាំងដំណាក់កាលមុន, ពេលសម្រាល,ក្រោយសម្រាល និងចាក់វ៉ាក់សាំងកូនដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ សម្រាលកូនចំនួន ៨៧ ៦៦៥ នាក់ និងកូនចំនួន ៨៤ ៣១២ នាក់ ដោយចំណាយថវិកាចំនួន ៥០៤២២,៤០ លានរៀល។
រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបីទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើកទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភចំនួន ៥១ ពាន់ ៦៦២ លានរៀល ជូនដល់ស្ត្រីសម្រាលកូនមាន ចំនួន ៦២ ៧៧០ នាក់ កូនសរុប ៦៣ ២៣៤ នាក់ ស្ត្រីសម្រាលកូនភ្លោះពីរចំនួន ៤៣៣ នាក់ ភ្លោះបី ៤ នាក់ និងភ្លោះបួនចំនួន ១ នាក់ ទាំងដំណាក់កាលមុន ក្រោយពេលសម្រាល និងចាក់វ៉ាក់សាំងកូន ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់កម្មករ-និយោជិតឱ្យកាន់តែប្រសើរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


