Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​នឹង​ឧបត្ថម្ភជូនពលរដ្ឋដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានីភ្នំពេញ ក្នុង​០១​គ្រួសារទទួលបាន​ថវិកា​ចំនួន២​ម៉ឺន​រៀល ក្នុង​០១​ថ្ងៃ រយៈ​ពេល១៥​ថ្ងៃ​ជាមួយនឹងអង្ករ​ទម្ងន់២០គីឡូក្រាម​ផងដែរ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​គឺជា​ប្រជាពលរដ្ឋ​ដែល​អ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​ព្រឹត្តិការណ៍​«​សហគមន៍ ២០​កុម្ភៈ ។ អ្នក​ដែល​បានទទួល​ការធ្វើ​តេស្ត​ហើយ​លទ្ធផល​អវិជ្ជមាន​។ ​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ សណ្ឋាគារ​​និង​អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​៖ យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ក្នុង​ការជួយ​សម្រួល​ដ​ល់​ជីវភាព​របស់​បងប្អូន ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ព្រឹត្តិការណ៍ «​សហគមន៍ ២០ កុម្ភៈ​» រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានីភ្នំពេញ ក្នុង​០១​គ្រួសារទទួលបាន​ថវិកា​ចំនួន២​ម៉ឺន​រៀល ក្នុង​០១​ថ្ងៃ រយៈពេល១៥​ថ្ងៃ សរុប​ចំនួន​៣០​ម៉ឺន​រៀល និងអង្ករ​ទម្ងន់២០គីឡូក្រាម ដោយ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹង​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លក្ខណៈសម្បត្តិទាំង​០៤ដូចខាង​ក្រោម​៖

១- អ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​ព្រឹត្តិការណ៍​«​សហគមន៍ ២០​កុម្ភៈ ។​

២- អ្នក​ដែល​បានទទួល​ការធ្វើ​តេស្ត ហើយ​លទ្ធផល​អវិជ្ជមាន​។​

៣- អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ និង​សណ្ឋាគារ ។​

៤- អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៧៧ ៦៣៧ ៧៧៧,០១១ ៨៤៨ ៦៨៧, ០១២ ៥១៣ ៧៨៤, ០១២ ៩៩៨ ១២៧​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្តីសង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលជា​ប់​ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ​» សហការ​អនុវត្តតាម​ខ្លឹមសារ​ខាងលើ ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​៕

អត្ថបទ​ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម