ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំគណៈកម្មការប្រឡង ត្រូវរៀបចំប្រឡងប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានណែនាំដល់គណៈកម្មការប្រឡង ត្រូវរៀបចំការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅ ប.ស.ស សម្រាប់ឆ្នាំ ២០២៤ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ព្រោះបេក្ខជនដែលប្រឡងជាប់ នឹងក្លាយជាកម្លាំងជួយជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា កាលពីរសៀលថ្ងៃទី ១១ កក្កដា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡង តំណាងលោក ម៉េង ហុង ប្រធានគណៈកម្មការរៀបចំការប្រឡង បានមានប្រសាសន៍ថា គណៈកម្មការរៀបចំការប្រឡង ត្រូវមានទំនួលខុសត្រូវខ្ពស់ ពិសេសត្រូវពង្រឹងការត្រួតពិនិត្យ ក៏ដូចជាពិនិត្យលើកិច្ចការប្រឡងឱ្យបានហ្មត់ចត់ ដើម្បីចម្រាញ់យកបេក្ខជនប្រកបដោយសមត្ថភាពពិតប្រាកដ និងត្រូវធ្វើយ៉ាងណាឱ្យការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ព្រោះបេក្ខជនដែលប្រឡងជាប់ នឹងក្លាយជាកម្លាំងជួយជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសធ្វើយ៉ាងឱ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល“អ្នកចេះ គឺជាប់”។
បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន ២៣៣ រូប ឱ្យចូលបម្រើការងារនៅតាមបណ្តាស្នាក់ការ ប.ស.ស ក្នុងរាជធានីភ្នំពេញ និង សាខា ប.ស.ស ខេត្ត-ខណ្ឌមួយចំនួន ក្នុងនោះជ្រើសរើសផ្នែកលេខាធិការបម្រើការងារនៅតាមបណ្ដាស្នាក់ការ ប.ស.ស ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៨០ រូប ដែលនឹងត្រូវប្រឡងនៅថ្ងៃទី ១៣ កក្កដា។ ចំណែកការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅតាមបណ្តាស្នាក់ការសាខា ប.ស.ស ខេត្ត-ខណ្ឌ ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក សរុបចំនួន ២១ រូប ផ្នែកអនាម័យសរុបចំនួន ៣២ រូប និងផ្នែកសន្តិសុខសរុបចំនួន ១០០ រូប ដែលការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ដល់ ១៧ កក្កដា។

គួររំលឹកឱ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម សម្រាប់ស្នាក់ការកណ្ដាល និងសាខាខេត្ត-ខណ្ឌ នាពេលនេះ មានមុខជំនាញចំនួន ៣ ផ្នែក រួមមាន ៖ ផ្នែកលេខាធិការ, ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក ផ្នែកសន្តិសុខ និងអនាម័យ។
សម្រាប់ការប្រឡងផ្នែកលេខាធិការ ត្រូវបានចែកចេញជា ៤ វិញ្ញាសា គឺ វិញ្ញាសាវាយពាក្យដោយប្រើយូនីកូដ ចំណេះដឹងទូទៅ ចំណេះដឹងពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម និងភាសាអង់គ្លេសទូទៅ ដែលមានរយៈពេលប្រឡង ៤៥ នាទី៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


