Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តឧត្តរមានជ័យ៖ មណ្ឌលចត្តាឡីស័កទាំង២១បានដាក់ពលករពេញអស់ហើយ!

បានផុស

នៅ

ថ្លែងនៅក្នុងការដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំតង់នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តឧត្ដរមានជ័យនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានប្រកាសថា គិតមកដល់ពេលនេះមណ្ឌលចត្តាឡីស័កទាំង២១ កន្លែងនៅទូទាំងខេត្តឧត្តរមានជ័យបានដាក់ពលករខ្មែរមកពីថៃពេញអស់ហើយ ដោយសារកំណើនពលករចូលតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់កាន់តែច្រើនឡើងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបានខេត្តបានបន្តថា៖ “ដោយសារតែស្ថានភាពបច្ចុប្បន្ន បងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់កាន់តែច្រើនឡើងៗ គិតមកដល់ពេលនេះ មណ្ឌលចត្តាឡីស័កទាំង២១ នៅទូទាំងខេត្តឧត្តរមានជ័យត្រូវបានពេញ ដែលមានពលករកំពុងចត្តាឡីស័កមានចំនួន៣,៩៨៧នាក់”។

លោក ប៉ែន កុសល្យ បានបន្តទៀតថា ពលករដែលចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នាថ្ងៃនេះនឹងត្រូវដាក់ចូលធ្វើចត្តាឡីស័កនៅពហុកីឡាដ្ឋានខេត្ត។

 លោកបានបន្ថែមថា៖ “សម្រាប់ទីតាំងពហុកីឡដ្ឋានខេត្តនេះ បច្ចុប្បន្នយើងបានរៀបចំតង់ចំនួន១០០ បង្គន់ និងបន្ទប់ទឹកសរុបចំនួន៤៤ និងបានរៀបចំប្រព័ន្ធទឹកភ្លើងរួចជាស្រេចផងដែរ និង បានត្រៀមក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងដាក់តាមគោលដៅរួចរាល់ផងដែរ”៕

អត្ថបទ៖ សំអឿន

សូមអានព័ត៌មានពាក់ព័ន្ធ៖

មូលហេតុការស្លាប់ពលករខ្មែរដែលទើបមកពីប្រទេសថៃ

អភិបាលខណ្ឌ សែន សុខ ប្រាប់ស្ថានភាព ផ្សារម៉ាក្រូ បន្ទាប់ពីរកឃើញអ្នកជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ សម្រេច​យក​សណ្ឋាគារ​មួយ ព្យាបាល​អ្នកឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម