Connect with us

ព័ត៌មានជាតិ

​មន្ត្រី​ជួរ​មុខ​ជាង ​៤០០ នាក់ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​

បានផុស

នៅ

រយះពេល​២​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​០២ ខែកុម្ភៈ​ឆ្នាំ​២០២១នេះ​ ខេត្តកំពង់ឆ្នាំង​ក្រុមគ្រូពេទ្យ​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូនមន្ត្រី​ជួរមុខ​បានចំនួន​ជាង​៤០០នាក់​ហើយ ជា​បន្ត​នឹង​ចាក់​ជូន​គណៈ​អភិបាលស្រុក មេឃុំ និង​មេភូមិ ទាំងអស់​ផងដែរ នៅក្នុង​ខេត្ត​ជា​បន្តទៀត នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​សុខា​ភិបាល​ខេត្តកំពង់ឆ្នាំង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ប្រាក់​ វ៉ុ​ន ប្រធានមន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ នេះ​បាន​និយាយ​ឱ្យដឹងថា រយៈពេល​ពីរ​ថ្ងៃនេះ​គិត​ត្រឹម​ថ្ងៃទី​០២ ខែកុម្ភៈ​ ក្រុមគ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ចំនួន៣ នៅ​ខេត្តកំពង់ឆ្នាំង​បានធ្វើ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ជូន​មន្ត្រីរាជការ​ជួរមុខ មាន​ក្រុមគ្រូពេទ្យ​និង​មន្ត្រីនគរបាល សរុប​បាន​ចំនួន​៤១៥ នាក់​ហើយ ។ ទិសដៅ​បន្ត​ក្រុម​គ្រូពេទ្យ​នឹង​ចាក់​វ៉ាក់សាំង​នេះ​ជូន​ដល់គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក លោក​មេឃុំ ក្រុមប្រឹក្សាឃុំ​និង​លោក​មេភូមិ​ទាំងអស់​ជា​បន្តទៀត​នៅក្នុង​ខេត្តកំពង់ឆ្នាំង ។​

ដោយឡែក លោក ទុំ សម្បត្តិ ប្រ​ធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មិនា នេះ យើង​ពិនិត្យឃើញ​វត្តមានឯកឧត្តម​អភិបាល ខេត្តកំពង់ឆ្នាំង (​មកចាក់​ជា​លើក​ទី​២ ) ឯកឧត្តម​ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្ត បាន​អ​ញ្ជើញ​មកចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជា​មួយ​មន្ត្រីនគរបាល​យើង​ជាង​១០០​នាក់​ផងដែរ ។​

លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​បន្តថា ជាធម្មតា​ក្នុង​១​ថ្ងែៗ ក្រុមគ្រូពេទ្យ​យើងអាច​ចាក់​វាំង​សាំ​ង​ការពារ​នេះ ជូន​មន្ត្រីរាជការ​យើង​បានចន្លោះ​ពី១១០ នាក់​ទៅ១៣០​នាក់ ។

សូមបញ្ជាក់ថា កន្លងមក​ថ្មីៗ​នេះ​ក្រសួងសុខាភិបាល បានផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ចំនួន ៧២២៥​ដូ​ស ដល់​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាក់​ជូន​មន្ត្រីរាជការ និង​កង​កម្លាំង​ប្រដាប់​អាវ​ធ្វើ​ជួរមុខ ដើម្បី​បម្រើ​កា​រងារ​ជូន​ប្រជាពលរដ្ឋ​យើង ៕

​អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម