Connect with us

ព័ត៌មានជាតិ

​ទោះ​បីឆ្នាំ​២០២០ គ្រួសារកសិករជិត៧០​ម៉ឺននាក់ រងផល​ប៉ះ​ពាល់ពី​គ្រោះធម្មជាតិ តែឆ្នាំ​នេះ​ទទួល​ផល​ជិត៨០លានដុល្លារវិញ

បានផុស

នៅ

​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹង​ថា​ ប្រជាកសិករ​ ដែល​ទទួលរ​ង​គ្រោះ​ ដោយសារ​គ្រោះធម្មជាតិ​កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ​នឹង​ទទួល​បាន​ប្រាក់ចំណូល​ពី​ការ​ប្រមូល​ផល​ស្រូវ​របស់​ខ្លួន​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​៨០​លាន​ដុល្លារ​ ដោយសារ​ទីផ្សារ​ស្រូវ​មានតម្លៃ​ថ្លៃ​ជាង​រាល់​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្រសួងកសិកម្ម​បា​នប​ន្ត​ថា ​នៅ​ក្នុង​ឆ្នាំ​២០២០ កន្លងទៅ​កម្ពុជា​បាន​ជួបប្រទះ​នឹង​គ្រោះធម្មជាតិ​ចំនួន​ពីរ​ដង គឺ​គ្រោះ​រាំងស្ងួត​នៅ​ដើមរដូវ​វស្សា និង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ចុងរដូវ​វស្សា ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កសិកម្ម​ប្រមាណ​ជា ៥៦០ ០០០ ហ​.​ត ជាពិសេស​ដំណាំ​ស្រូវ​បាន​ប៉ះពាល់​សរុប​ចំនួន ៤៤៩ ៧៩៧ ហិកតា ដែល​ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ចំនួន ១៥៤ ៣២៨ ហិកតា ស្ថិត​នៅ​ក្នុង​១៩​ខេត្ត​។ ក្រសួងកសិកម្ម​បា​នប​ន្ត​ទៀត​ថា​ ដើម្បី​ចូលរួម​រំលែក​ទុក្ខលំបាក​របស់​ប្រជាកសិករ និង​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម​ស្បៀង បន្ទាប់ពី​ទទួលរង​គ្រោះ​ទឹកជំនន់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​បទបញ្ជារ​ឲ្យ​បញ្ចេញ​គ្រាប់​ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ជា​បន្តបន្ទាប់ អស់​គ្រាប់​ពូជស្រូវ​ចំនួន ៦ ៥៧៦ តោន ដើម្បី​អន្តរាគមន៍​ចែក​ជូន​ដល់​គ្រួសារ​កសិករ​ចំនួន ៦៩ ៨១៦​គ្រួសារ ស​ម្រាប់​ធ្វើ​ការ​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​លើ​ផ្ទៃដី​ប្រមាណ ៦៥ ៧៦០​ហិកតា​ ដោយ​ចំណាយ​អស់​ថវិកា​ប្រមាណ ៤,៥៣​លាន​ដុល្លារ​ទាំង​ការទិញ​គ្រាប់​ពូជស្រូវ និង​ការ​ដឹកជញ្ជូន​គ្រាប់​ពូជ​សម្រាប់​ចែក​កសិករ​។

​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា ​ការ​ស្តារ​ការខូចខាត​ដំណាំ​ស្រូវ​ឡើងវិញ​ក្រោយ​ទឹកជំនន់ បាន​ចាប់ផ្តើម​ពី​ដើមខែ​វិច្ឆិកា រហូតដល់​ដើមខែ​ធ្នូ ឆ្នាំ​២០២០​ហើយ​ជា​លទ្ធផល​នៃ​ការ​ស្តារឡើងវិញ​មកដល់ពេលនេះ ​គឺ​បាន​ប្រមូល​ផល​បណ្តើរៗ និង​អាច​បញ្ចប់​នៅ​ដើមខែ​មេសា ឆ្នាំ​២០២១​ខាងមុខនេះ​។​

តាមរយៈ​ការចុះពិនិត្យ​និង​វាយតម្លៃ​កន្លងមក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្ថានភាព​លូតលាស់​របស់​ដំណាំ​ស្រូវ​ដែល​បាន​ស្តារឡើងវិញ​ស្ទើរ​តែ​ទាំងអស់​ មានការ​លូតលាស់​បាន​ល្អ​ប្រសើរ ហើយ​នៅ​តំបន់​មួយ​ចំនួន​ក៏បាន​ការ​ប្រមូល​ផល​ស្រូវ​ជា​បណ្តើ​រហើយ​ដែរ រីឯ​ទិន្នផល​ស្រូវ​សើម​ដែល​ទទួល​បាន​ពី ៣ ទៅ ៦,៥​តោន​/​ហិកតា (​មធ្យម ៤,៥​តោន​/​ហិកតា​) អាស្រ័យ​លើ​ស្ថានភាព​ដី និង​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​។ ចំពោះ​ទីផ្សារ​ស្រូវ​វិញ ឆ្នាំនេះ​មានតម្លៃ​ថ្លៃ​ជាង​រាល់​ឆ្នាំ គឺ​ពី​៩៥០ ដល់ ១ ១០០​រៀល​ក្នុង​១​គីឡូក្រាម​។

​ដូចនេះ​តាម​ការ​គណនា​ប្រាក់ចំណូល​សរុប​ ដែល​ទទួល​បាន​ពី​ការ​លក់​ស្រូវ​របស់​ប្រជាកសិករ​ដែល​មក​ទទួល​គ្រាប់​ពូជស្រូវ​អន្តរាគមន៍​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​អាច​មាន​ចំនួន​ប្រមាណ​ជាង ៧៨ លាន​ដុល្លារ​អាមេរិក​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​តែងតាំងអភិបាលស្រុកចំនួន៣​ក្នុងខេត្តតាកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៤ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម