ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម៖ ដើម្បីបម្រើប្រជាជនបានល្អ គឺត្រូវជួបពលរដ្ឋឱ្យបានច្រើនទើបអាចដឹងពីបញ្ហា និងសំណូមពរនានា
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដើម្បីអាចបម្រើពលរដ្ឋបានល្អ គឺត្រូវបន្តរៀបចំវេទិកាសាធារណៈសំណេះសំណាលជាមួយប្រជាជនឱ្យបានច្រើន ដើម្បីឱ្យបានដឹងពីបញ្ហា សំណូម និងកំហុសឆ្គងនានា ងាយស្រួលក្នុងការដោះស្រាយបានលឿនរហ័ស។

លោក អ៊ុន ចាន់ដា លើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅពេលលោកចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម និង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនេះ អភិបាលខេត្តកំពង់ចាមអះអាងថា៖ “ដើម្បីបន្តអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅ នឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានលក្ខណៈទូលំទូលាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមនឹងបន្តរៀបចំវេទិកាសាធារណៈជួបសំណេះសំណាល បន្ថែមទៀត ដើម្បីបន្តដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ការកែលម្អបាតុភាពអសកម្ម និងការ ខុសឆ្គងរបស់មន្ត្រីរាជការក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ព្រមទាំងត្រួតពិនិត្យនូវបញ្ហាដែល ដោះស្រាយរួច ជៀសវាងការកើតមានបញ្ហាដដែលៗនៅពេលក្រោយ។

លោក អ៊ុន ចាន់ដា បញ្ជាក់ថា ជាផែនការបន្ទាប់ ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវពិភាក្សារៀបចំវេទិការសាធារណៈ នៅតាមមូលដ្ឋាននីមួយៗ ដោយផ្តោតយកទីតាំងដែលមានបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព និងការទទួលបានជំនឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាលកម្ពុជា។
បើតាមអភិបាលខេត្តកំពង់ចាម ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់បានចុះបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋ បានចំនួន ១១៥លើក ដែលមានអ្នកចូលរួមចំនួន ២៤.៩៩៥នាក់ និងនាំយកអំណោយផ្សេងៗ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ និងប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹងជាដើម៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


