ព័ត៌មានជាតិ
លោក អ៊ុន ចាន់ដា អំពាវនាវប្រជាកសិករកុំនាំគ្នាធ្វើស្រែប្រាំងក្នុងពេលនេះ ព្រោះអាចប្រឈមខ្វះទឹកដាក់ស្រែ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អំពាវនាវ ដល់ប្រជាកសិករ ដែលនៅឆ្ងាយពីប្រភពទឹក ហើយធ្វើស្រែពឹងផ្អែកពីទឹកភ្លៀង សុំកុំនាំគ្នាធ្វើស្រែប្រាំងក្នុងខណៈពេលនេះ ព្រោះអាចប្រឈមខ្វះទឹកដាក់ស្រែ បណ្តាលឱ្យស្រូវស្កកឬខូចទៅវិញ។ លោកបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា សម្រាប់ការធ្វើស្រែប្រាំងរបស់ប្រជាកសិករដែលនៅជិតប្រភពទឹកគ្រប់គ្រាន់ អាជ្ញាធរពុំមានការហាមឃាត់នោះទេ មានតែលើកទឹកចិត្តដល់ប្រជាកសិករឱ្យស្រែប្រាំង ២ដងទៅ ៣ដង តាមលទ្ធភាព និងទៅតាមស្ថានភាពជាក់ស្តែងនៃប្រភពនៅទីនោះ។ ប៉ុន្តែ អាជ្ញាធរ សូមលើកទឹកចិត្ត និងអំពាវនាវ ដល់ប្រជាកសិករ ដែលនៅឆ្ងាយពីប្រភពទឹក ដែលធ្វើស្រែពឹងផ្អែកពីទឹកភ្លៀង សុំកុំនាំគ្នាធ្វើស្រែប្រាំងក្នុងខណៈពេលនេះ ព្រោះអាចប្រឈមខ្វះទឹកដាក់ស្រែ បណ្តាលឱ្យស្រូវស្កកឬខូចទៅវិញ។ លោកថា ការធ្វើស្រែប្រាំងក្នុងពេលនេះប្រឈមការខ្វះខាតទឹកចំពោះអ្នកនៅឆ្ងាយពីប្រភពទឹក ជាហេតុធ្វើឱ្យស្រូវស្កក ពិបាកក្នុងការដោះស្រាយទឹកដាក់ស្រែជូនប្រជាកសិករ ដើម្បីការពារកុំឱ្យប្រជាកសិករខាតបង់ថវិកា និងកម្លាំងពលកម្ម។
បន្ថែមពីនេះ លោកក៏បានជំរុញទៅដល់មន្ទីរកសិកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម ស្វែងរកដៃគូសហការ ព្រមទាំងសហគ្រាសរោងចក្រកិនស្រូវ ចុះប្រមូលទិញស្រូវរបស់ប្រជាកសិករដែលពួកគាត់ផលិតបាន ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែធូរធារ ហើយឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការធ្វើស្រែបន្តទៅទៀត៕

-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


