Connect with us

ព័ត៌មានជាតិ

យុវជន​ម្នាក់​ទៅ​ស៊ី​ឈ្នួល​កាប់​ដើម​កៅស៊ូ​ ដែល​ប៉ះ​និង​ខ្សែកាប​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច

បានផុស

នៅ

រតនគិរី ៖ យុវជន​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ បន្ទាប់ពី​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ជួល​ឲ្យ​ទៅ​កាប់​ដើម​កៅស៊ូ​ដែល​ដុះ​ប៉ះ​និង​ខ្សែកាប​មេភ្លើង​។

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល​ ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២១ ត្រង់​ចំណុច​តាម​ដង​ផ្លូវលំ​ចូល​ទៅ​ភូមិ​ជ្រុង ឃុំ​កិះ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី​។

យោង​តាម​របាយការណ៍​ពី​នគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ផាក ព្រិច ភេទប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ទំពួន​មាន​ទីលំនៅ​ភូមិ​ចែត ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ​ខេត្តរតនគិរី​។

ដោយ​មូលហេតុ ក្រុមហ៊ុនអគ្គីសនីបាន​ជួល​ឲ្យ​កាប់​ដើម​កៅស៊ូ​ដែល​នៅតាម​ចិញ្ចើមផ្លូវ​ដែល​ប៉ះពាល់​ទៅនឹង​បង្គោល​ភ្លើង​នោះ​។ ក្រោយ​កើតហេតុ​ត្រូវបាន​ក្រុមគ្រួសារ​ជួយ​ធ្វើ​ចលនា​ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ហើយ​បាន​ដឹកយក​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​។

​ទាក់ទង​បញ្ហា​ខាងលើនេះ​កម្ពុជា​ថ្មី មិនអាច​សុំ​ការ​បំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​អគ្គិសនី​ខេត្តរតនគិរី​បានទេ ដោយ​មិនមាន​លេខ​ទូរ​សព្ទ៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម