ព័ត៌មានជាតិ
ស្គាល់ឈ្មោះសន្តិសុខសណ្ឋាគារសុខា លួចដោះលែងជនជាតិចិន បញ្ជូនទៅស្នងការបន្តទៀត
ករណីសន្តិសុខដែលលួចជម្លៀសជនជាតិចិនចេញពីសណ្ឋាគារសុខា ក្នុងពេលកំពុងធ្វើចត្តាឡីស័កនាំឲ្យផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវបានស្គាល់ឈ្មោះ និងបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចាត់ការបន្តទៀត។

សន្តិសុខនេះឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរ សន្តិសុខសណ្ឋាគារសុខា អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វា ភ្នំពេញ។ បុរសរូបនេះជាប់ពាក់ពន្ធ័ករណីជម្លៀសជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័កសណ្ឋាគារសុខា។
ក្រោយពេលចាប់ខ្លួន បុរសជាសន្តិសុខត្រូវបាននាំទៅធ្វើចត្តាឡីស័ក លទ្ធផលតេស្តអវិជ្ជមាន។ នៅព្រឹកនេះ ត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធី។
កាលពីថ្ងៃ ៥ មីនា ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជុំវិញករណីសន្តិសុខសណ្ឋាគារសុខាដែលលួចដោះលែងអ្នកជាប់ចត្តាឡីស័កអាចទទួលពិន័យ និងជាប់ទោសកម្រិតណា។ សម្តេចបានថ្លែងបញ្ជាក់ថា ការបំពានដោយស្ត្រីជនជាតិចិនស៊ុមគ្រឡំជាមួយសន្តិសុខសណ្ឋាគារ ប្រឈមការពិន័យតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល នឹងត្រូវមានការដាក់ទោសទាំងលើអ្នកបំពាន និងអ្នកផ្សំគំនិត។
គួរបញ្ជាក់កាលពីពាក់កណ្តាលខែកុម្ភៈ សន្តិសុខសណ្ឋាគារសុខាបានសម្រួលដោះលែងស្រ្តីជនជាតិចិនដែលជាប់ចត្តាឡីស័ក ក្រោយមកតេស្តមានកូវិដ ១៩។ ករណីនេះបង្កឲ្យផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ គិតត្រឹមថ្ងៃទី ៥ ខែមីនា មានជាង ៤០០ នាក់៕
អត្ថបទ៖នរា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


